Breaking News

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនឃាត់ខ្លួនបុរសថៅកែហាងម៉ាស្សា១នាក់ ពាក់ព័ន្ធករណីបើកបម្រើផ្លូវភេទ

ភ្នំពេញ៖ នគរបាលឃាត់ខ្លួនថៅកែហាងម៉ាស្សាម្នាក់ និងនារីរងគ្រោះចំនួន០៨នាក់ ពាក់ព័ន្ធករណីបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជនកាលពីថ្ងៃទី៧ធ្នូឆ្នាំ២០២២នៅផ្ទះលេខ៣៣ ផ្លូវបេតុង ក្នុងប្តីពិភពថ្មី  សង្កាត់កន្ទក ខណ្ឌកំបូល រាជធានីភ្នំពេញ

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនបុរសថៅកែហាងម្នាក់ និង នារីរងគ្រោះចំនួន ០៨នាក់ ក្នុងនោះមានអនីតិជនចំនួន០២នាក់ និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយចំនួននិងមិនទាន់ប្រើប្រាស់មួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថាបុរសថៅកែហាង មានឈ្មោះ ប៉ក ឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣  ផ្លូវបេតុងលេខបេតុង ក្នុងបូរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យដែលជាថៅកែហាងម៉ាស្សាខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕SRN

 

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *