Breaking News

រថយន្ត Ford បើកឆ្លងផ្លូវចូលបុរី​ ត្រូវយុវជនប្រុសស្រី៣នាក់ជិះម៉ូតូមកបុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យដួលរបួសធ្ងន់ស្រាល

​     ភ្នំពេញ ៖​ យុវជនប្រុសស្រីបីនាក់បានរងរបួសធ្ងន់និងស្រាល ខណៈដែលជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកនិងរថយន្តកំពុងបើកឆ្លងផ្លូវចូលក្នុងបុរីយ៉ាងពេញទំហឹង​កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្ដាលផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកFord​ពណ៍ស​ ពាក់ផ្លាកលេខភ្នំពេញ2BI 4868បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ 2004 ក្នុងទិសដៅពីកើតមកលិច លុះមកដល់ត្រង់ចំណុចកើតហេតុមុខបុរីអូគីដេបានបត់ឆ្វេងដៃឆ្លងផ្លូវចូលក្នុងបុរីស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកម៉ាក់ស៊ុយសុគីនិចណណ៍សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1BX 7737បើកបរដោយយុវជនម្នាក់នឹងរួមដំណើរដោយយុវជនប្រុសស្រីពីនាក់ទៀតរួមដំណើរតាមបណ្ដោយផ្លូវ២០០៤ទិសដៅពីលិចទៅកើត​ ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកចំក្បាលរថយន្តពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូ៣នាក់រងរបួសធ្ងន់ និងស្រាល​ ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។

    ក្រោយកេីតហេតុ​ភ្លាមៗ​ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ចំណែករថយន្តនិងម៉ូតូក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះគ្នានៅពេលក្រោយ​ ៕

Check Also

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាលន

Leave a Reply

Your email address will not be published. Required fields are marked *