Breaking News

ព្រឹកនេះ! តុលាការក្រុងភ្នំពេញនឹងបើកសវនាការកាត់ទោសក្រុមឧក្រិដ្ធជនគ្រឿងញៀនទ្រង់ទ្រាយធំចំនួន ៣នាក់

(ភ្នំពេញ)៖ បន្ទាប់ពីលើកពេលសវនាការអស់ចំនួន ៣លើករួចមក នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកការជំនុំជម្រះទោសក្រុមឧក្រិដ្ធជនជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំចំនួន ៣នាក់។

យោងតាមដីកាបង្គាប់ឱ្យនាំជនជាប់ចោទ លេខ ៤២២៦ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះមានជនជាប់ចោទចំនួន ៣នាក់៖

-ទី១ឈ្មោះ ដេវីដ វីនសែន (DAVID VINCENT) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា

-ទី២ឈ្មោះ ម៉ាតធ្យូ ដេវីដសេមផល (MATTEW DAVID SAMPLE) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ អាមេរិក 

-ទី៣ឈ្មោះ ធៀម តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។

ក្រុមជនជាប់ចោទ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ ដឹកជញ្ជូន រក្សាទុក និងជូញដូរដោយខុសច្បាប់នៅសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) និងប្រភេទ នីមេតាហ្សេប៉ាម ប្រមាណជាជិត ២គីឡូក្រាម។ 

បើយោងតាមមាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ក្រុមជនជាប់ចោទអាចនឹងត្រូវប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ ទៅ ៣០ឆ្នាំ ឬអស់មួយជីវិត។ 

គួររម្លឹកថា កាលពីថ្ងៃទី០៥ និងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងជំនាញ (ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំចំនួន ៣ទីតាំង៖ 

-នៅចំណុចគល់ស្ពានជ្រោយចង្វារក្បែរង្វង់មូលបាយ័ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ 

-នៅចំណុចមុខផ្សារដេប៉ូ ផ្លូវនិរុស ក្នុងសង្កាត់ផ្សារដេប៉េ២ ខណ្ឌទួលគោករាជធានីភ្នពេញ

-នៅចំណុចផ្លូវលេខ៥ ក្នុងបូរីពិភពថ្មី(ចំការដូង) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៣នាក់ខាងលើ និងដកហូតវត្ថុតាងជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១០១៤,០៨ ក្រាម (ជាង ១គីឡូក្រាម) និងគ្រឿងញៀនប្រភេទ នីមេតាហ្សេប៉ាម ចំនួន ៣០០,៦០ ក្រាម (ជាង ៣ខាំ)។

មហាជន និងសមត្ថកិច្ចជំនាញ សង្ឃឹមជឿជាក់ថា តុលាការនឹងផ្ដន្ទាទោសក្រុមជនជាប់ចោទទាំង ៣នាក់ខាងលើក្នុងកម្រិតអតិបរិមា ទៅតាមការប្រព្រឹត្តរបស់ពួកគេ ដែលបានធ្វើឱ្យប៉ះពាលដល់សណ្ឋាប់ធ្នាប់សង្គមកម្ពុជា៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *