Breaking News

លោក ពូទីន និងលោក ស៉ី ជិនពីង នឹងពិភាក្សាគ្នានៅចុងឆ្នាំនេះ

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងបើកពិភាក្សាគ្នាអំពីព្រឹត្តិការណ៍នៃឆ្នាំ២០២២ នៅចុងខែធ្នូនេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់កាសែត វេដូម៉ូស្ទី (Vedomosti) ឲ្យដឹងថា កាលបរិច្ឆេទ និងរបៀបវារៈនៃកិច្ចប្រជុំត្រូវបានដឹងរួចហើយ ប៉ុន្តែការប្រកាសជាផ្លូវការនឹងកើតឡើងនៅពេលក្រោយ។ ដោយដកស្រង់ប្រភពពីមន្រ្តីមិនបញ្ចេញឈ្មោះ ដែលស្និទ្ធនឹងរដ្ឋបាលប្រធានាធិបតីរុស្ស៊ី បាននិយាយថា វាមិនទំនងថាកិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងដោយផ្ទាល់នោះទេ។ ព័ត៌មានលម្អិតកំពុងស្ថិតក្នុងដំណើរការ។

គួរបញ្ជាក់ថា រុស្ស៊ីបានបង្កើនទំនាក់ទំនងជាមួយប្រទេសចិន ចាប់តាំងពីបានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចូលក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *