ភ្នំពេញ៖លោក សែម ធារិន្ទ ម្ចាស់ក្លឹមវិថីនៃស្ពានតារា និងជាអ្នកដឹក នាំតួសម្តែងតាមផលិតកម្មល្បីៗជាច្រើននៅក្នុងស្រុកនោះ បានបង្កើតក្រុមថ្មីគឺ ពួកយើងមេឌៀ-Poukyerng Media ជាមួយបងប្រុសបង្កើតរបស់លោក និងបានផលិតរឿងខ្លីអប់រំទាក់ទងនឹងរដូវបុណ្យភ្ជុំបិណ្ឌ ដែលមានចំណងជើងថា ខែភ្ជុំ ម៉ែខ្ញុំខុសគេ ដែលជាស្នាដៃដឹកនាំដោយលោក សែម ធារិន្ទ ផ្ទាល់ បន្ទាប់ពីខកខានអស់រយះពេលជិតបីឆ្នាំកន្លងមកនេះ ។
ក្នុងសាច់រឿង ខែភ្ជុំ ម៉ែខ្ញុំខុសគេ នេះជារឿងលើកដំបូងសម្រាប់ក្រុមថ្មី ពួកយើងមេឌៀ-Poukyerng Media ដោយបង្កប់អត្ថន័យ ចំពោះម្តាយគិតតែពីលេងល្បែង ផឹកស្រា មិនគិតពីកូនៗ និងវត្តវ៉ាក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ទាក់ទងនិងរឿងនេះដែរ លោកក៏អរគុណតួសម្តែងគ្រប់រូប ដែលបានចំណាយពេលចូលរួមសហការក្នុងការផលិតរឿងខ្លីអប់រំមួយនេះ ទោះបីជួបបញ្ហាពិបាកដោយ សារអាកាសធាតុមិនអំណោយផល ក៏តួសម្តែង និងក្រុមការងារ នៅតែតស៊ូថត រហូតទទួល បានជោគជ័យ។
លោកសែម ធារិន្ទ ម្ចាស់ក្លឹមវិថីនៃស្ពានតារា និងជាអ្នកដឹកនាំតួសម្តែង បានថ្លែងអោយ SRN TV Online Cambodia អោយដឹងនៅព្រឹក ថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកនិងសង្ឃឹមថាបន្ទាប់ពីរឿងអប់រំខ្លីមួយនេះ បានផុសចេញជាផ្លូវការនៅក្នុង Facebook Page/youtube channel របស់ពួកយើងមេឌៀ-Poukyerng Media ពុកម៉ែបងប្អូននឹងជួយគាំទ្រ នាពេលខាងមុខ ដែលលោក បាននិពន្ធសាច់រឿងបែបយុវវ័យហាយសូ បែបសប្បាយៗ បែបអប់រំដល់ប្អូនៗ នឹងយុវវ័យជំនាន់ក្រោយ៕ដោយ៖ សិរី នាគ