Breaking News

ស្នងការខេត្តបាត់ដំបងបើកកិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើស នឹងច្បាប់ ស្ដីពីអន្តោប្រវេសន៍

(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះស្នងការខេត្តបាត់ដំបងបើកកិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើស នឹងច្បាប់ ស្ដីពីអន្តោប្រវេសន៍ ដែលកិច្ចប្រជុំនេះដែររៀបចំធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ ដោយមានការចូលរួមពីលោកស្នងការរង ប្រធានការិយាល័យជំនាញ លោកអធិការទាំង១៤ ក្រុង . ស្រុក .លោកមេប៉ុស្តិ៍ .និងម្ចាស់បើកអាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ផ្សេងៗជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ បានមានប្រសាសន៍ថា ដោយសារមានសុខសន្តិភាពបានធ្វើអោយប្រទេសជាតិមានការរីកចម្រើននៅគ្រប់មូលដ្ឋាន ពិសេសខេត្តបាត់ដំបងសំបូរទៅដោយ សណ្ឋាគារ ផ្ទះសំណាក់ និងរីសតជាច្រើន ហើយក្នុងនោះលំហូរចូលនូវភ្ញៀវទេសចរណ៍បរទេសមកស្នាក់នៅក៏ច្រើន ក្នុងនោះក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំ និងប្រកាសអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមបានល្អប្រសើរ និងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ពិសេសគោលនយោបាយវប្បធម៌ផ្សេងៗរបស់រាជរដ្ឋាភិបាល ធ្វើអោយកំណើនបរទេសជាអ្នកវិនិយោគ ភ្ញៀវទេសចរណ៍បរទេស និងជនបរទេសអន្តោប្រវេសន៍ក៏មានច្រើនគួអោយគាត់សំគាល់។

ដោយឡែកនៅក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អនុវត្តតាមសេចក្តីណែនាំលេខ១២៧.ស.ណ.ន ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២របស់ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចុះណែនាំផ្សព្វផ្សាយនៅតាមបណ្តារោងចក្រ សហគ្រាសឯកជននានា និងចុះស៊ើបជនអន្តោប្រវេសន៍ស្តីពីច្បាប់អន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារជាច្រើនបន្តបន្ទាប់រហូតមក ដែលនាំអោយការគ្រប់គ្រងជនអន្តោប្រវេសន៍ក្នុងខេត្តបាត់ដំបងមានភាពល្អប្រសើរ តែក្នុងនោះក៏កត់សម្គាល់ឃើញថាបើទោះជាមានការចុះអប់រំផ្សព្វផ្សាយយ៉ាងណាក៏ដោយ ក៏ពួកគាត់មួយចំនួននៅមិនបានចូលរួមគោរពច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារនោះឡើយ។

ដើម្បីសម្រេចបានជោគជ័យលើការអនុវត្តតាមប្រកាសអន្តរក្រសួងខាងលើ ក្នុងនាមជាថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងត្រូវលើកទៅធ្វើការណែនាំដល់ថ្នាក់ការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក  និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ អោយយកចិត្តទុកដាក់បន្តលើកកម្ពស់សមត្ថភាពជំនាញ និងការគ្រប់គ្រងជនបរទេសដែលមានវត្តមាននៅក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានម៉ឺងម៉ាត់ដោយអនុវត្តវិធានការច្បាប់៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *