Breaking News

កម្លាំងចំរុះខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យ ៤នាក់ពាក់ព័ន្ធការកាប់រានដីរដ្ឋខុសច្បាប់

មណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី២0 ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងស្នងការខេត្ត រួមនឹងរដ្ឋបាលព្រៃឈើ និងគណ:បញ្ជាការឯកភាពស្រុក សរុបប្រមាណជា ៥៥នាក់ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចុះទៅពិនិត្យការកាប់រានដីរដ្ឋខុសច្បាប់ និងបានធ្វើការឃាត់ខ្លួនមនុស្ស៤នាក់ផងដែរ។

ក្នុងប្រតិបត្តិការណ៍បង្ក្រាប ត្រង់ចំនុចអូរនិម្មិត ស្ថិតក្នុងភូមិព្រះឃុំស្រែឈួកស្រុកកែវសីមា ប្រទះឃើញជនសង្ស័យជាច្រើននាក់ កំពុងធ្វើសកម្មភាពកាប់រានដីរដ្ឋខុសច្បាប់។

យោងតាមប្រភពពីកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បាន​អោយដឹងថា ជនសង្ស័យទី១ ឈ្មោះ សំ វេត ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិស្ពានសង្គម ឃុំតាឡូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យទី២ ឈ្មោះ ជា សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចុងផាត ឃុំចុងផាត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យទី៣ ឈ្មោះ ញែម សីហា អាយុ៥១ឆ្នាំ រស់នៅភូមិស្ពានសង្គម ឃុំតាឡូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យទី៤ ឈ្មោះ មួង សីហា ភេទប្រុសអាយុ១៧ឆ្នាំរស់នៅខេត្តតាកែវ៕SRN

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *