Breaking News

ពលរដ្ឋសំណូមពរដល់អាជ្ញាធរក្រុងច្បារមនជួយពិនិត្យមើលករណីមន្ត្រីសុរិយោដីម្នាក់ចាក់ដីចូលស្ទឹងព្រែកត្នោត

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរក្រុងច្បារមនជួយពិនិត្យមើលមន្ត្រីសុរិយោដីម្នាក់ចាក់អាចម៍ដីចូលស្ទឹងព្រែកត្នោតយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន។ ទីតាំងដែលមន្ត្រីសុរិយោដីរូបនេះកំពុងចាក់អាចម៍ដីចូលលុបស្ទឹងព្រែកត្នោតនេះស្ថិតក្នុងភូមិអូរឬស្សី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺតាំងពីថ្ងៃរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២២មកម្ល៉េះ។

ពលរដ្ឋដែលរស់ក្បែរទីតាំងដែលមន្ត្រីរូបនេះកំពុងធ្វើ សកម្មភាពចាក់អាចម៍ដីចូលស្ទឹងព្រែកត្នោតបានសំណូមពរទៅថ្នាក់លើ (ក្រុង)ជួយពិនិត្យមើលឈ្មោះ អាត ដែលមានតួនាទីជាមន្ត្រីនៅមន្ទីរដែនដីនគរូបនីយ កម្មនិងសំណង់សុរិយោដីខេត្តកំពង់ស្ពឺ។

ពលរដ្ឋបានបញ្ជាក់ថាបើមន្ត្រីរូបនេះចាក់ដីចូលស្ទឹងបែបនឹងពេលរដូវវស្សាចូលមកភ្លៀងច្រើនប្រាកដជាធ្វើឲ្យទឹក ភ្លៀងលិចផ្ទះរបស់ពួកគាត់មិនខានឡើយ។ ពីព្រោះចំណុចដែលកំពុងចាក់អាចម៍នេះនៅចំកណ្តាលពីខាង ជើងមានអូរហូរកាត់ធ្លាក់ចូលក្នុងស្ទឹងព្រែកត្នោតពីខាងផ្ទះរបស់ពួគាត់ ចំណែកពីខាងត្បូងមានស្ទឹងព្រែកត្នោតហើយត្រូវបានមន្ត្រីរូបនេះចាក់អាចម៍ដីពីខាងត្បូងចូលស្ទឹងព្រែកត្នោតយ៉ាងខ្ពស់ធ្វើផ្ទះពួកគាត់នៅកណ្តាលដូចបាតខ្ទះរងចាំតែមានភ្លៀងគឺលិចតែម្តង។

ហេតុដូច្នេះហើយទើបប្រជាពលរដ្ឋសំណូមពរទៅថ្នាក់ លើជួយពិនិត្យមើលផង បើមន្ត្រីរូបនេះចាក់អាចម៍ដីចឹងគឺធ្វើបាបពួកគាត់ហើយ ព្រោះផ្ទះពួកគាត់នៅទាប។ជាពិសេសវាធ្វើអោយស្ទះផ្លូវទឹក។

ចំណែកលោក ទឹម ផានូ អភិបាលក្រុងច្បារមនក៏មិនអាចទំនាក់ទំនងបានដែលទូរស័ព្ទមិនចូល។ រីឯលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ថា នឹងឲ្យជំនាញទៅពិនិត្យបើមានផលប៉ះពាល់ដលលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនឹងមានចំណាត់ការ៕SRN

Check Also

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការលើកកម្ពស់សិទ្ធិមនុស្ស

Leave a Reply

Your email address will not be published. Required fields are marked *