Breaking News

បុរសធ្លាប់មានប្រពន្ធ២ លុះឃើញអ្នកមេម៉ាយកូន១ប្តីស្លាប់ចោល ក៏យកនាងធ្វើប្រពន្ធម្នាក់ទៀត កើតភ្លើងប្រចណ្ឌ ដុតផ្ទះឆេះខ្ទេចគ្មានសល់ ត្រូវនគរបាលឃាត់ខ្លួន

ខេត្តប៉ៃលិន៖ បុរសម្នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួន ក្រោយពីទៅរួមរស់នៅជាមួយនឹងអ្នកមេម៉ាយកូនមួយម្នាក់ ខណ:ប្តីស្លាប់ចោល លុះនៅជាមួយគ្នាអស់រយ:ពេលជាង១ឆ្នាំ បន្ទាប់ពីប្រពន្ធទី២ កំពុងតែដេកឈឺនៅក្នុងផ្ទះ។ តែពេលផឹកស្រាស្រវឹងម្តងៗ កើតភ្លើងប្រចណ្ឌវាយដំទាត់ទាក់ស្ទើររាល់ថ្ងៃ លុះនៅថ្ងៃចុងក្រោយ បុរសរូបនោះបានទាញយកធាតុខ្មោចប្តីរបស់នាងដុតកំទេចចោល រួចបន្តដុតផ្ទះឆេះគ្មានសល់។  

ហេតុការណ៍បុរសម្នាក់យកភ្លើងដុតផ្ទះអ្នកមេម៉ាយកូន១នេះ បានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ បុរសដែលដុតផ្ទះ អ្នកមេម៉ាយរងគ្រោះ មាន ឈ្មោះ គីម ហុងស្រៀង អាយុ៤៨ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកស្ត្រីមេម៉ាយកូនមួយ ឈ្មោះ កាន់ ម៉ាលីន អាយុ៥៦ឆ្នាំ មានកូនស្រីម្នាក់ក្នុងបន្ទុក មុខរបរដាំបន្លែ រស់នៅភូមិថ្មីសង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ស្រ្តីរង គ្រោះ បានជិះម៉ូតូឌុបទៅផ្សារ លុះម្ចាស់ម៉ូតូឌុបត្រឡប់មកវិញ ក៏កើតរឿងប្រចណ្ឌ ខឹងទាញធាតុប្តីរបស់នាងដុតចោល រួចក៏បន្តដុតផ្ទះចោល បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយពន្លត់អត់ទាន់ បណ្តាលឱ្យឆេះខ្ទេចខ្ទីតែម្តង។ 

ប្រភពបញ្ជាក់ថា បុរសដុតផ្ទះអ្នកមេម៉ាយធ្លាប់មានប្រពន្ធ២នាក់រួចមកហើយ ដោយប្រពន្ធទី១. រស់នៅជាមួយនឹងប្តីប្រច័ណ្ឌវាយព្រឹកវាយល្ងាច រហូតដល់ឈឺរីងរៃស្លាប់ចោល បន្សល់ទុកនៅកូនចំនួន២នាក់ លុះក្រោយមកបុរសរូបនេះ បានស្រឡាញ់ជាមួយនឹងស្រ្តីជាប្រពន្ធទី២ ហើយក៏រួមរស់នៅជាមួយគ្នា ពេលផឹកស៊ីម្តងៗវាយធ្វើបាបបណ្តាលឱ្យឈឺស្គមរីងរៃ កំពុងស្នាក់នៅក្នុងផ្ទះភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះប្តីឃើញអ្នកមេម៉ាយប្តីស្លាប់ចោល ក៏សុំប្រពន្ធយកនាងម្នាក់ទៀត លុះប្រពន្ធទី២ មិនដឹងនិយាយយ៉ាងម៉េច ក៏អនុញាតឱ្យប្តីទៅយកអ្នកមេម៉ាយ ដោយគ្រាន់តែ សែនព្រេនតិចតួចហើយក៏ទៅខាងនេះម្តង ទៅខាងនោះម្តង។ តែភាគច្រើនគឺនៅខាងផ្ទះស្រ្តីប្តីស្លាប់ចោលច្រើនជាង ដោយពេលផឹកស្រវឹងម្តងៗ ធ្វើឱ្យគាត់នាំកូនរត់ចោលផ្ទះជាញឹកញាប់ ដោយសារតែប្រ ច័ណ្ឌដាក់អ្នកជិតខាងជារឿយៗ។ 

បច្ចុប្បន្ន ជនដៃដល់ដុតផ្ទះ ត្រូវស្រ្តីរងគ្រោះប្តឹងនគរបាលឱ្យចាប់ឃាត់ខ្លួន បញ្ជូនទៅអធិការនគរបាលក្រុងប៉ៃលិន ដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *