Breaking News

ករណីលិចទូកអ្នកនេសាទនៅខេត្តកែប កម្លាំងជំនាញរកឃើញសាកសពបុរសអ្នកនេសាទដែលបានបាត់ខ្លួននោះហើយ

កែប ៖ ករណីលិចទូកអ្នកនេសាទនៅខេត្តកែប ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងជំនាញរកឃើញសាកសពបុរសអ្នកនេសាទដែលបានបាត់ខ្លួននោះហើយកំពុងយកសាកសពមកលើ ដើម្បីប្រគល់ជូនក្រុមគ្រួសារ។

គួរបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនាយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២។ ទូកអ្នកនេសាទដែលលិចនោះ នៅក្បែរកោះទន្សាយខេត្តកែប ក្នុងចំណោម៥នាក់ ៤នាក់ជួយសង្រ្គោះបាន។ មូលហេតុ អួសប៉ះហ្វូងត្រី អ្នកនេសាទព្យាយាមទាញឡើង ទូកមិនអាចទ្រទម្ងន់បាន ក៏លិចទៅ៕

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *