ភ្នំពេញ៖ កម្មករប្រមូលសំរាមរតាមចិញ្ចើមផ្លូវទះឃើញសពទារកម្នាក់នៅជាប់ទងសុកគេយកមកផ្លុងចោលជាប់របងសាលាកសិកម្មចំការដូង បង្កការភ្ញាក់ផ្អើលកើតឡើងកាលវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២២ ស្ថិតនៅចំណុចជាប់របងសាលាកសិកម្ម ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុមានរថយន្តប្រមូលសម្រាមរបស់ក្រុម ហ៊ុនMIZUDAបានមកប្រមូលសម្រាមតាមចិញ្ចើមផ្លូវនៅពេលកម្មករលើកសំរាមដាក់រថយន្តក៏ប្រទះឃើញសពទារករុំកន្សែងដាក់ក្នុងថង់ ក៏បានប្រាប់ទៅអ្នកជិតខាងក្បែរនោះអោយមកមើល រួចរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកកន្លែងកើតហេតុ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចបានមកដល់ធ្វើការត្រួតពិនិត្យកន្លែងកើតហេតុរួចបានទំនាក់ទំនងទៅលោកមេភូមិដើម្បីប្រគល់សពទារកអោយចាត់ចែងយកទៅបូជា៕