Breaking News

ACU ចាប់ខ្លួន លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច បញ្ជូនទៅតុលាការ ករណីកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ

ភ្នំពេញ៖ លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ( A.C.U ) ចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ។

នេះបើយោងតាម AUC បញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១១ ខែមករា ២០២៣នេះ ករណីកិបគេងថវិការដ្ឋជាង ១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ផងដែរ។

« ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ ឡាយ សំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកទេសរដ្ឋមន្ត្រី៕

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនតេជោ មិនមែនសំរាប់ប្រយោជន៍ដល់គ្រួសារខ្ញ៉ំទេ តែសំរាប់ផលប្រយោជន៍ជាតិ និងប្រជាជន

Leave a Reply

Your email address will not be published. Required fields are marked *