ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោកថាច់ សេដ្ឋា នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមបទចោទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួយដូរបាន”ឬហៅថាករណីចេញសែកស្អុយ។
គួរបញ្ជាក់ថា លោកថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួន នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ “ មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន” ។ នេះបើយោងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ៕