Breaking News

លោក ហាក់ ម៉ៅ អះអាងថា ករណីនៅខេត្តមណ្ឌលគិរីជាទីតាំងដែលគាត់ទៅចូលរួមកម្មវិធីរបស់អ្នកភូមិតែប៉ុណ្ណោះ

   ភ្នំពេញ៖ ក្រោយពីមានការចុះផ្សាយ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងគេហទំព័រក្នុងស្រុកមួយចំនួនកាលពីម្សិលមិញ និងនៅថ្ងៃទី 19 ខែមករា ឆ្នាំ 2023មក បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើឈ្មោះ ហាក់ ម៉ៅ ថាបានប្រើប្រាស់កម្លាំងទាហាន, រថយន្តយោធា និងរថយន្ត សឺរ៉ែន ដើម្បីបំភិតបំភ័យបំបាក់ស្មារតីអ្នក ភូមិ ហើយបានព័ទ្ធនិងឈូសឆាយយកដីធ្លីរបស់ពួកគាត់នៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែននោរម្យ ខេត្ត មណ្ឌលគិរី ដែលអះអាងថាជាដីជនជាតិភាគតិច ។

លោក ហាក់ ម៉ៅ បានច្រានចោលនូវការចោទប្រកាន់ទាំងនេះ ថាពុំមែនជាការណ៍ពិតនោះទេឳ។ នៅព្រឹកថ្ងៃទី19 ខែមករា ឆ្នាំ2023 លោក ហាក់ ម៉ៅ បានបញ្ជាក់យ៉ាងដូច្នេះថា ទីតាំងដីដែលត្រូវបានគេចុះផ្សាយ និងថតរូបនោះ គឺជាទីតាំងម្ចាស់ដីបានហៅគាត់ទៅចូលរួមនៅក្នុងកម្មវិធីអាហារសាមគ្គីតែប៉ុណ្ណោះ។ លោក ហាក់ ម៉ៅ បានលើកអំណះអំណាងថា  ជាការណ៍ពិតទីតាំងដីនោះជាដីរបស់ឈ្មោះ ឡាយ ស្រីពៅ ដែលគាត់បានទិញពីឈ្មោះ ភ្លីន ព្យីន និងមានឈ្មោះសាក្សីទាំងអ្នកលក់និងអ្នកទិញដូចខាងក្រោមនេះ :

-សាក្សីអ្នកលក់ឈ្មោះ ចាន់ វេត 

-សាក្សីអ្នកទិញឈ្មោះ ជុន ស្រីមុំ ។

លោក ហាក់ ម៉ៅ បានបន្តថា បើតាមខ្ញុំដឹង អ្នកលក់និងអ្នកទិញផ្ទះនិងដីនេះ គឺភាគីអ្នកលក់បានធ្វើរបងព័ទ្ធជុំវិញដីឱ្យទៅភាគីអ្នកទិញយ៉ាងត្រឹមត្រូវទៀតផង ទើបភាគី៊អ្នកទិញមានលិខិតប្រគល់ប្រាក់គ្រប់ចំនួនតាំងពីឆ្នាំ 2022 មកម៉្លេះ។ 

សូមបញ្ជាក់ថា ឈ្មោះ ឡាយ ស្រីពៅ ទិញដីខាងលើ ដោយសារភាគីអ្នកលក់បានអះអាងថា ដីរបស់គាត់មានច្បាប់ពិតប្រាកដ ដោយមានអនុក្រឹត្យរាជរដ្ឋាភិបាល លេខ ១៩៤ អនក្រ.បក សម្រេចកាត់ផ្ទៃដីទំហំ ៤៤ហិកតា ៤២អា ៦៨សង់ទីអា ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ និងផ្ទៃដីទំហំ ៣១៣ហិកតា ២៤អា១៥សង់ទីអា ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អ៊ូជីសាន និងក្រុមហ៊ុន ហូរលីង ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ និងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាមប្រព័ន្ធនិយាមកា WGS-1984-UTM-Zone-48N ដូចមានផែនទីបង្ហាញទីតាំងដី និងនិយាមកាភ្ជាប់ជាឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ ធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលកាន់កាប់ និងអាស្រ័យផលជាក់ស្តែង។ 

លោក ហាក់ ម៉ៅ បានបន្តថា  ចំពោះការចោទប្រកាន់ថាមានឡានពាក់ស្លាកលេខ (ខម)នោះ គឺជាឡានរបស់គាត់ប្រើប្រាស់ផ្ទាល់ខ្លួន ដែលបានជិះទៅចូលរួមកម្មវិធីអាហារសាមគ្គីនៅទីនោះ។ ដោយឡែកឡានចំណុះ៣តោន ដែលគេបានឃើញនិងថតបង្ហោះនោះ គឺគាត់បានជួយដឹកដី និងដឹកថ្មចំនួន៣ទៅ៤ឡាន ដើម្បីដាក់កន្លែងជង្ហុកតែប៉ុណ្ណោះ។ ចំពោះមនុស្សប៉ុន្មាននាក់ដែលបានឈរនៅកន្លែងដីនោះ គឺពួកគាត់បានទៅចូលរួមក្នុងកម្មវិធីដែរ ព្រមទាំងនាំគ្នាថតរូបឱ្យគ្នាទៅវិញទៅមក ដើម្បីផ្ដិតយកទេសភាពនៅទីនោះតែប៉ុណ្ណោះ ។ លោកបន្តថា កម្មវិធីអាហារសាមគ្គីដែលធ្វើនៅទីនោះ មានទាំងបងប្អូនប្រជាពលរដ្ឋជនជាតិ អាជ្ញាធរ មន្ត្រីមូលដ្ឋាន ដែលអាចចាត់ទុកថាជាសាក្សីបញ្ជាក់ជូនបាន ។ ដូច្នេះចំពោះការចុះផ្សាយកន្លងទៅនេះលោកសូមធ្វើការបដិសេធចោលទាំងស្រុង ហើយស្នើសុំអោយបណ្តាញផ្សព្វផ្សាយ និងសាធារណជនមេត្តាជ្រាបជាព័ត៌មានផងដែរ ៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *