Breaking News

ឯកឧត្តម គង សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ទទួលអំណោយសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នារសៀលថ្ងៃ អាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយ អង្ករ ចំនួន១តោន មីម៉ាម៉ាម៉ា ១០ កេសធំ ត្រីខ ៥ កេសធំ ត្រីងៀត ៥០គីឡូក្រាម និងថវិកា ២លានរៀល ពីសហគ្រាស ជេអិល ប៊ិហ្សនេសអេន អីនធើ ណេសិនណល សឺវីស ឯ.ក ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ សហគ្រាស ជេអិល ប៊ិហ្សនេសអេន អីនធើ ណេសិនណល សឺវីស ឯ.ក ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានសន្យាថា និងនាំយកសម្ភារៈទាំងអស់នេះ ប្រគល់ដល់ដៃប្រជាពលរដ្ឋ និងអ្នកដែលរងប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *