ភ្នំពេញ៖ ដោយអនុវត្តតាមវិធានការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល និងអនុវត្តតាមការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ជូនយោធិន និងគ្រួសារយោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ៕