Breaking News

ចាំមើលអាជ្ញាធរក្រុងសែនមនោរម្យបង្ក្រាបកុងត្រូល ជជុះលោកយូរ ប៊ុនស្រ៊ាង នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានទេ?

ខេត្តមណ្ឌលគិរី ៖ ឆ្លៀតយកឱកាសតែងតាំងអភិបាល រងក្រុងសែនមនោរម្យនាព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០២៣នេះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានថ្លែងរិះគន់ចំៗចំពោះកុងត្រូលជជុះអនាធិបតេយ្យ ហើយបានស្នើសុំឲ្យអភិបាលរងដែលទើបតែងតាំងចាត់វិធានការ ។ លោក អភិបាលខេត្តបន្តថា មានក្រុមមនុស្សដែលចាំដកតុងតាមផ្លូវពិសេសនៅទីតាំងអតីតមន្ទីរសូរិយោដីជាប់ផ្លូវ ជាតិលេខ៧៦ ដែលរូបភាពនេះមើលទៅពិតជាអនាធិប តេយ្យណាស់ ។ លោកថង សាវុន បានស្នើឱ្យអភិបាល រងក្រុងសែនមនោរម្យទាំង៦រូប បែងចែកការងារគ្នាធ្វើ ផ្ដោតលើការរៀបចំសណ្ដាប់ធ្នាប់ក្រុងឱ្យមានសោភ័ណ្ឌភាពល្អ កុំឱ្យមានរូបភាពអនាធិបតេយ្យបន្តទៀត។

ការលើកឡើងរបស់លោកថងសាវុធគឺសំដៅចំទៅលើមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលដាក់កុងត្រូលនៅច្រកចេញពីក្រុងសែនមនោរម្យ។ នៅខេត្ត មណ្ឌលគិរីលោកយូ ប៊ុនស៊្រាង មន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដាក់កុងត្រូលនៅច្រកចេញខេត្តមណ្ឌលគិរីនឹងពង្រាយកម្លាំងតាមបណ្ដាស្រុកថែមទៀត ។ រថយន្តដឹកទំនិញគ្រប់ប្រភេទសុទ្ធតែត្រូវបានលោកយូ ប៊ុនស្រ៊ាង កាក់ឃាត់អោយបងប្រាក់ដោយមិនអាចលើកលែងបានឡើយ។

សេចក្តីរាយការណ៍ឲ្យដឹងថា ក្រុមលោកយូ ប៊ុនស្រាង បានដាក់រថយន្តនៅចំណុចចម្ការស្រល់ផ្លូវចូលភូមិពូតាំងនៅក្រុងសែនមនោរម្យដើម្បីចាំយកលុយពីរថយន្តគ្រប់ប្រភេទដឹកទំនិញ ជាពិសេសរថយន្តដឹកគ្រឿងសង្ហារឹមនានា ។ ប្រភពរាយការណ៍ថា រថយន្តដឹកទ្វារ បង្អួចឬគ្រឿងសង្ហារឹមនានាចេញពីខេត្តមណ្ឌលគិរីសុទ្ធតែត្រូវចុះទៅគួរសមក្រុមមន្ត្រីនគរបាលដាក់ក្បាលរថយន្តប្រដេញរថយន្តទាំងឡាយណាដែលដឹកទំនិញហើយមិនព្រមចូលបង់ប្រាក់ ។

មន្ត្រីនគរបាលនៅទីនោះនិយាយថា វាជារឿងកំប៉ិក កំប៉ុកគ្រាន់នឹងដោះបាយទឹកតែប៉ុណ្ណោះ ។ ប៉ុន្តែគេមិន ដឹងថា តើនរណាជាអ្នកបញ្ជូនអស់លោកមន្ត្រីនគរបាលដែលដឹកនាំដោយលោកយូប៊ុនស្រ៊ាង ចុះទៅធ្វើការនៅខេត្តមណ្ឌលគិរីដោយមិនឲ្យបាយទឹកយ៉ាងដូច្នោះ? លើសនឹងទៀតនៅពេលដែលមានរថយន្តដឹកឈើចេញឆ្លងដែនទៅប្រទេសវៀតណាម គឺពួកឈ្មួញឈើទាំង អស់នោះត្រូវតែទាក់ទងក្រុមលោកយូប៊ុនស៊្រាងជាមុនទើបអាចចេញបាន ។ 

ករណីនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ចក៏ដូចជាអគ្គស្នងការនគរបាលជាតិគួរពិនិត្យមើលថា ទង្វើរបស់លោកយូ ប៊ុនស្រ៊ាង ត្រឹមត្រូវដែរឬទេ? បើត្រឹម ត្រូវគួរតែអនុញ្ញាតឲ្យលោកយូ ប៊ុនស្រ៊ាងដាក់ ប៉ុស្តិឲ្យ បានរឹងមាំនិងជាចំហតែម្ដង ។ ប៉ុន្តែបើទង្វើនោះមិនត្រឹម ត្រូវទេគួរហៅគាត់ត្រឡប់ចូលបន្ទាយវិញហើយថាតើទង្វើបែបនេះគួរមានទោសដែរឬទេ?។ ម្យ៉ាងទៀតគេរង់ ចាំមើលថាតើអាជ្ញាធរក្រុងសែនមនោរម្យអាចចាត់ការបង្ក្រាបកុងត្រូលជជុះរបស់លោកយូរ ប៊ុនស៊្រាងបានដែរឬទេ? ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *