ខេត្តព្រះសីហនុ÷ស្រះទឹកដ៏មានសារ:ខានសម្រាប់សត្វពាហានៈ និងប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផលរួម ក៏កើតតាំងពីសម័យកាលរដ្ឋកាប់កាយយកអាចម៍ធ្វើផ្លូវជាតិលេខ៤មកម្លេះ ដីស្រះទឹកនេះនៅចំណុចទល់មុខកងរាជអាវុធហត្ថស្រុកកំពង់សិលា ជាប់ពីខាងមុខមណ្ឌលសុខភាពស្រុកកំពង់សិលាស្រះទឹកនេះបណ្តោយអាចមានប្រវែង១០០ទៅ១៥០ម៉ែត និងទទឹងអាចមានប្រវែង៥០ជាងម៉ែត ខាងជើងទល់និងផ្លូវជាតិលេខ៤ ខាងកើតទល់និងផ្លូវចូលមណ្ឌលសុខភាពស្រុកកំពង់សិលា ខាងត្បូងទល់ដីភូមិចាស់ប្រជាពលរដ្ឋ ខាងលិចទល់និងផ្លូវលំចូលទៅភូមិចាំស្រី ដែលស្ថិតក្នុងភូមិចាំស្រី ឃុំ,ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ហើយនៅពេលថ្មីៗនេះក៏មានគ្រួសារមួយទិញអាចម៍ដីមកចាក់ចូលក្នុងស្រះទឹកផ្នែកខាងលិច ជាប់និងផ្លូវលំចូលទៅក្នុងភូមិ ពេលឃើញសកម្មភាពបែបនេះប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងរស់នៅក្នុងភូមិនោះ បានប្រតិកម្មនាំគ្នាទៅតវ៉ា ឱ្យម្ចាស់ផ្អាកសកម្មភាពចាក់ដីចូលទៀត តែខាងម្ចាស់ដែលទិញអាចម៍ចាក់នោះ គាត់បានប្រាប់ថាចាក់លើដីគាត់មានប្លង់រឹងកម្មសិទ្ធិត្រឹមត្រូវ រួចក៏ពួកគាត់បានចូលទៅក្នុងសាលាស្រុកជម្រាបផ្តល់ដំណឹងដល់ រដ្ឋបាលស្រុកកំពង់សីលា រួចក៏បានស្ងប់ស្ងាត់មួយរយៈពេលខ្លី ក៏មានការដឹកអាចម៍ដីយកមកចាក់បន្ថែមទៀត ហើយនៅថ្ងៃទី៩ខែកុម្ភ:ឆ្នាំ២០២៣ ក៏ពួកគាត់បានឃើញអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកបានចុះមកពិនិត្យមើលដែរ មានខ្លះឈរនៅលើគោក ខ្លះចុះក្នុងទឹកស្រះកាន់ដែករាវពង់ដោតដកៗ ជិតពាក់កណ្តាលនៃផ្ទៃស្រះទឹកនោះ ប្រជាពលរដ្ឋនៅតំបន់នោះក៏ដូចជាមហាជន មានការងឿយឆ្ងល់យ៉ាងខ្លាំង ចំពោះការទិញលក់ផ្ទេរកម្មសិទ្ធិ ពីម្ចាស់ដើមពីមួយទៅមួយ តាំងពីមិនទាន់ចេញបានកម្មសិទ្ធិមក តើអាជ្ញាធរអាចស៊ីញ៉េលក់ទិញដីស្រះទឹកដីចំណីផ្លូវសាធារណ:របស់រដ្ឋបានដែរមែនទេ។ ហើយការក៏សាងប្លង់រឹងកម្មសិទ្ធិជូនបុគ្គលឯកជន ដែលរំលោភទៅលើដីសាធារណៈចំណីផ្លូវលំ រំលោភទៅលើដីចំណីស្រះទឹក ជាពិសេសគឺរំលោភចូលទៅក្នុងស្រះទឹកសាធារណៈរបស់រដ្ឋថែមទៀតនោះ តើការកសាងប្លង់កម្មសិទ្ធិរបស់មន្ត្រីជំនាញសូរិយោដីស្រុកកំពង់សិលា ខេត្តព្រះសីហនុ វាស្របទៅតាមទម្រង់នៃច្បាប់ភូមិបាលដែលឬទេ?។
បើយោងតាមច្បាប់ភូមិបាលឆ្នាំ២០០១មាត្រាទី១៥ បានចែកថាបឹងធម្មជាតិច្រាំងទន្លេដែល នាវា ឬក្បូន អាចចេញចូលបន្តែតបានត្រូវចាត់ទុកជា សម្បត្តិសាធារណៈរបស់រដ្ឋទាំងអស់ ៕ដោយ៖ ចៅ ឆេះ