Breaking News

លេចធ្លាយដំណឹងមិនប្រក្រតីមួយ ! អធិការរងខណ្ឌចំការមន ២រូប ដាក់សំណើរអោយលោកអធិការ ផ្លាស់ប្តូរមេប៉ុស្តិ៍ចាស់វស្សា ចេញ ហើយលើកដាក់បក្ខពួកខ្លួន ដែលជាជើងថ្មី

ភ្នំពេញ ៖ លេចធ្លាយដំណឹងមិនប្រក្រតីមួយ ចេញពីអធិការដ្ឋាននគរបាលខណ្ឌចំការមន ខណៈពេលដែលមានលោកអធិការរង ២រូប បានរៀបចំ រចនាសម្ព័ន្ធ បានយ៉ាងល្អ ដោយដាក់សំណើរទៅលោក អធិការខណ្ឌចំការមន ដើម្បីដាក់បងប្អូន កូនក្មួយ របស់លោកអធិការរងម្នាក់នោះ ធ្វើជាមេប៉ុស្តិ៍។

យោងតាមប្រភពព័ត៌មានដែលបែកធ្លាយ បានអោយដឹងថា លោកអធិការរង ដ៏មានឥទ្ធិពល ២រូបនោះ មានប្អូន ធ្វើជានាយកផ្នែក ចំណែកអធិការរងម្នាក់ទៀតមានក្មួយ មានតួនាទីបច្ចុប្បន្ន ជានាយរងប៉ុស្តិ៍ ដែលទើបតែឡើងថ្មី។ លោកអធីការរង ដ៏មានឥទ្ធិពល ទាំង២រូបនេះ បានដាក់សំណើរ ស្នើ ទៅលោកអធិការ ខណ្ឌចំការ ដើម្បីសុំអោយថ្នាក់លើ ដាក់ ប្អូន និងក្មួយ អោយឡើងធ្វើជាមេប៉ុស្តិ៍។

ចំពោះបញ្ហា នៃការស្នើសុំផ្លាស់ប្តូរ មេប៉ុស្តិ៍ចំនួន២រូប ខាងលើនេះ ធ្វើអោយមេប៉ុស្តិ៍ចាស់ មិនបានទាំងដឹងខ្លួន ហើយក៏មិនដឹងថា លោកមេប៉ុស្តិ៍ចាស់ មានកំហុសអ្វី បានជាលោកអធិការរងម្នាក់នោះ ស្នើទៅលោកអធិការ ធ្វើការផ្លាស់ប្តូរ ពួកគាត់៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *