កណ្តាល៖ នៅរសៀលថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅបន្តឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការដ្ឋាន៕