Breaking News

ដឹងការពិតហើយករណីក្មេងស្រីជនជាតិចិនអាយុ៣ឆ្នាំបានធ្លាក់ពីអាគារជាន់ទី៧

ភ្នំពេញ​៖​ មន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានបញ្ជាក់ប្រាប់អង្គភាពយើងនៅរសៀលថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣នេះថា,ករណីក្មេងស្រីជនជាតិចិនអាយុ៣ឆ្នាំបានធ្លាក់ពីអាគារជាន់ទី៧បណ្តាលអោយស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យនោះមូលហេតុគឺដោយសារតែម្តាយទុកគាត់នៅក្នុងបន្ទប់តែម្នាក់ឯងហើយម្តាយចុះមកទិញបាយជាន់ខាងក្រោម។

ប្រភពពីមន្ត្រីនគរបាលដដែលបានឲ្យដឹងបន្ថែមទៀតថា ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើការសាកសួរម្តាយក្មេងស្រីរងគ្រោះរួចមកទើបបានព័ត៌មាននៅមុនពេលកើតហេតុរូបគាត់ជាម្តាយបានចុះមកខាងក្រោមដើម្បីបាយហូប(យកបាយកម្មង់)ហើយបានទុកកូនតូចខាងលើនៅក្នុងបន្ទប់តែម្នាក់ឯងដោយពុំបានបិតបង្អួចកញ្ចក់បន្ទប់ទឹកដូច្នេះហើយទើបធ្វើឲ្យក្មេងស្រីរងគ្រោះអាចដើឡើងលើចានបង្គន់អាចនិងធ្លាក់តាមបង្អួចនោះតែម្តង។ លោកបន្តថាបច្ចុប្បន្នសពក្មេងស្រីរងគ្រោះកំពុងដំកល់នៅវត្តទឹកថ្លាដើម្បីរងចាំប្រគល់ឲ្យម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថាករណីនេះបានកើតឡើងកាលពី ម៉ោង១១និង៣០នាទី​ ថ្ងៃត្រង់​ ថ្ងៃច័ន្ទ​ ទី១៣​ ខែកុម្ភះ​ ឆ្នាំ២០២៣​ ស្ថិតនៅអគារខុនដូរជាន់ទី ៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *