(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ឃន ជឺ ប្រធានលេខាធិការដ្ឋាន នៃក្រុមការងាររៀបចំអង្គការចាត់យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្ស ឆ្នាំ២០២២ និងលើកទិសដៅ ភារកិច្ចឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណ:បក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលនៅសាលប្រជុំធំ វិមាន៧មករា នៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា៕ដោយ៖ ជួន គីមហុង