Breaking News

ឯកឧត្តម​ ទៀ​ ​សីហា​ សូមប្រឆាំងដាច់ខាត​ និងថ្កោលទោស​ ចំពោះ​ទណ្ឌិត​ក្បត់​ជាតិ​បីជំនាន់​ សម​ រង្សី​ ដែលបានផ្សព្វផ្សាយព័ត៌មានទុច្ចរិត​ និងញុះញង់តាមរយះបណ្តាញសង្គម​មកលេីក្រុមគ្រួសារខ្ញុំបាទ ហើយអះអាងថា​ក្រុមគ្រួសារត្រកូល «ទៀ» ដឹងគុណ គាំទ្រ ការពារ សម្តេចតេជោ និងឯកឧត្តម​ហ៊ុន​ ម៉ាណែត រហូតដល់ដង្ហើមចុងក្រោយ

សៀមរាប៖ ឯកឧត្តម​ ទៀ​ សីហា ដែលជាកូនប្រុសសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុង​នាមជាយុវជនជំនាន់ក្រោយ​ និងក្នុងនាមជាក្រុមគ្រួសាររបស់​ សម្តេចពិជ័យសេនា​ទៀ​ បាញ់​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងកាពារជាតិ​ សូុមប្រឆាំងដាច់ខាត​ និងថ្កោលទោស​ ចំពោះ​ទណ្ឌិត​ក្បត់​ជាតិ​បីជំនាន់​ សម​ រង្សី​ ដែលបានផ្សព្វផ្សាយព័ត៌មានទុច្ចរិត​ និងញុះញង់តាមរយះបណ្តាញសង្គម​មកលេីក្រុមគ្រួសារខ្ញុំបាទ។

តាំងពីខ្ញុំដឹងក្តីមក ប៉ាតែងតែនិយាយប្រាប់ខ្ញុំថា «ប្រទេសកម្ពុជា មានតែ សម្តេចតេជោនាយករដ្ឋមន្ត្រី ទេ ដែលអាចដឹងនាំប្រទេសបាន» ប៉ាតែងតែទូន្មានប្រដៅដល់ក្រុមគ្រួសារត្រកូល «ទៀ» ទាំងអស់ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយយើងនៅតែស្មោះស្ម័គ្រចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ។

សម្តេចពិជ័យសេនា តែងតែប្រាប់កូនចៅថា​ ការពារ សម្តេចតេជោ រហូតដល់ដង្ហើមចុងក្រោយ ហើយក្រុមគ្រួសារទាំងអស់ នៃត្រកូល «ទៀ» ដឹងគុណ គាំទ្រ ការពារ សម្តេចតេជោ និងក្រុមគ្រួសារ ព្រមទាំងបុត្រា​ បុត្រី ក៏ដូចជា បងម៉ាណែត រហូតដល់ដង្ហើមចុងក្រោយ ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *