Breaking News

ប្រមុខដឹកនាំអ៊ុយក្រែនអញ្ជើញលោកស៊ីជីនពីង ទៅធ្វើទស្សនកិច្ចនៅក្រុងគីវ

អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអញ្ជើញលោកប្រធានាធិបតីចិនមកបំពេញទស្សនកិច្ចនៅក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន នេះបើតាមទីភ្នាក់ងារសារព័ត៌មានអេភីបានរាយការណ៍កាលពីព្រលប់ថ្ងៃពុធម្សិលមិញ។

លោកហ្សេឡេនស្គី បានថ្លែងប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានអេភី នៅក្នុងបទសម្ភាសន៍មួយថា “យើងបានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីស្វាគមន៍លោកស៊ីជីនពីងមកកាន់ទីនេះ”។

លោកស៊ីជីនពីងខកខានជជែកជាមួយនឹងលោក ហ្សេឡេនស្គីចាប់តំាងពីប្រទេសរុស្ស៊ីបានបើកយុទ្ធនាការយោធាពិសេស ឬហៅម្យ៉ាងទៀតទង្វើឈ្លានពានទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នំាមុននោះមក កាលពីខែមុនប្រទេសចិនធ្លាប់បានចេញផ្សាយអំពី “ផែនការទំាង១២ចំណុច ដើម្បីរកដំណោះស្រាយនយោបាយទៅលើវិបត្តិនៅអ៊ុយក្រែន” ។

លោកស៊ី បានពិភាក្សារឿងជម្លោះនេះជាមួយនឹងសម្លាញ់ជាទីរាប់អាន(dear friend) ពោលគឺលោកប្រធានាធិបតីពុទីន អំឡុងនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងម៉ូស្គូកាលពីសប្តាហ៍កន្លងទៅ ខណៈដែលកិច្ចពិភាក្សារវាងមេដឹកនំាទំាងពីរមិនបានចេញជាសាច់ការអ្វីឡើយអំពីថាតើត្រូវបញ្ចប់សង្គ្រាមនោះដោយរបៀបណា?។

សំណើររបស់ប្រទេសចិនទំាង១២ចំណុចនោះរាប់បញ្ចូលទំាងការអំពាវនាវសូមឱ្យបន្ថយអំពីភាពតានតឹង ហើយជាចុងក្រោយបង្កើតឱ្យមានបទឈប់បាញ់គ្នានៅក្នុងប្រទេសអ៊ុយក្រែនតែម្តង។
ពាក់ព័ន្ធនឹងសំណើរដែលលើកឡើងដោយប្រទេសចិននេះដែរ ដោយឡែកភាគីខាងសហរដ្ឋអាម៉េរិកឯណោះបានច្រានចោលដោយលើកហេតុផងថាតំាងពីដំបូងឡើយ ប្រទេសចិនមិនបានថ្លែងការណ៍ថ្កោលទោសទៅលើទង្វើឈ្លានរបស់រុស្ស៊ីក្នុងទឹកដីអ៊ុយក្រែន។

សហរដ្ឋអាម៉េរិកបាននិយាយដែរថា ឥឡូវនេះបទឈប់បាញ់គ្នាគួរតែបញ្ឈប់ពីភាគីរុស្ស៊ី ដើម្បីកុំឱ្យមានកងយោធាបន្ថែមទៀត។
ស្ថិតនៅក្នុងបរិការណ៍នេះដែរ ប្រទេសអ៊ុយក្រែនឯណោះបានស្វាគមន៍ដល់ការពាក់ព័ន្ធការទូតរបស់ចិនក្នុងរឿងនេះ ប៉ុន្តែលោកហ្សេឡេនស្គី បាននិយាយថា លោកនឹងពិចារណាត្រឹមតែរកដំណោះស្រាយសន្តិភាពប៉ុណ្ណោះ បន្ទាប់ពីកងយោធារុស្ស៊ីចាកចេញពីទឹកដីរបស់ប្រទេសអ៊ុយក្រែន៕SRN
ប្រភព៖ Reuters/ AP

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *