ភ្នំពេញ៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈតេឡេក្រាមបានចេញអនុក្រឹត្យសម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បន្ទាប់ពីបុគ្គលរូបនេះ អាងអំណាចហើយបានយកអាវុធទៅគំរាមកំហែងអ្នកទន់ខ្សោយកាលពីកន្លងទៅនេះ។
បន្ថែមលើអនុក្រឹត្យនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ”។
សម្តេចតេជោ ហ៊ុន សែន ព្រមានថា “នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់”។
សម្តេចតេជោ ហ៊ុន សែន ៖ “បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។
នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់។
សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ សូមកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត”៕SRN