ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានអនុញ្ញាតិឱ្យក្រុមរបាំត្រុដិ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកសម្តែងនៅគេហដ្ឋានផ្ទាល់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមបញ្ជាក់ថា, របាំត្រុដិជាសិល្បៈប្រពៃណីដ៏ល្អឯករបស់ខ្មែរ និងដើម្បីបណ្តេញចេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នាំមកនូវសិរីសួស្តី ដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។ ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធក្នុងលោក បារមីទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ព្រះនាម កិមិរាទេវី បុត្រីទី៦ របស់កបិលមហាព្រហ្ម សូមជួយបីបាច់ថែរក្សា ប្រជាពលរដ្ឋកម្ពុជាឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសុខភាពល្អគ្រប់ក្រុមគ្រួសារ៕ដោយ៖ សិរី នាគ