Breaking News

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព៖ « ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាកម្លាំងចលករដ៏សំខាន់ក្នុងកិច្ចការពារសុខសន្តិភាព និងការអភិវឌ្ឍជាតិ ក្រោមការដឹកនាំដ៏ភ្លឺស្វាង និងឈ្លាសវៃបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី »

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការគណបក្សឃុំវាលម្លូរ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជួបសំណេះសំណាល សួរសុខទុក្ខ និងជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងខែរ៉ាម៉ាឌន ដែលត្រៀមក្នុងពិធីបុណ្យស្រាយបួសធំនាពេលឆាប់ៗខាងមុខក្នុងឃុំចំនួនបួន រួមមាន ឃុំវាលម្លូរ ឃុំពពេល ឃុំក្រែក និងឃុំកោងកាង ចំនួន៣៥០គ្រួសារ និងយុវជនគណបក្សប្រជាជនកម្ពុជាឃុំវាលម្លូរ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ជាតំណាងដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត សូមថ្លែងអំណរគុណជាអនេកប្បការ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ ជាពិសេស បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមនៅស្រុកពញាក្រែកទាំងមូល ដែលមានវត្តមានយ៉ាងច្រើនកុះករនាថ្ងៃនេះ ។ 

ថ្លែងក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ក្រោមការដឹកនាំដ៏ប្រពៃថ្លៃថ្លាឧត្តុង្គឧត្តមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេច បានយកចិត្តទុកដាក់បំផុតលើសេរីភាពនៃជំនឿសាសនា ស្របតាមរដ្ឋធម្មនុញ្ញ មិនតែប៉ុណ្ណោះ សម្តេចតេជោតែងតែចូលរួមគ្រប់កម្មវិធីសាសនា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យបងប្អូនខ្មែរយើងទាំងអស់រស់នៅដោយសុខដុមរមនាដោយគ្មានការរើសអើងជំនឿសាសនា ។ ការបំបិទសិទ្ធិសេរីភាព ការរើសសាសនា នឹងនាំមកនូវការបែកបាក់ជាតិ ឬអំពើប្រល័យពូជសាសន័ជាដើម ។

 ទន្ទឹមនឹងនេះដែរ ឯកឧត្តម ក៏បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ គឺជាគណបក្សតែមួយគត់ ដែលកើតពីប្រជាជន នៅជាមួយប្រជាជន និងបម្រើប្រជាជនដោយគ្មានលក្ខខណ្ឌ ជាក់ស្តែង បានរំដោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យរួចផុតពីជ្រោះមរណ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវឃោរឃៅព្រៃផ្សៃបំផុត ។

ក្រោយពីថ្ងៃរំដោះជាតិ ៧ មករា ១៩៧៩ កម្ពុជា ចាប់ផ្ដើមអភិវឌ្ឍជាតិពីបាតដៃទទេ ពីចំណុចសូន្យ រហូតមកដល់បច្ចុប្បន្នកម្ពុជា និងប្រជាជនកម្ពុជា មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ មានស្ថិរភាព និងសន្តិភាពពេញបរិបូណ៌ទូទាំងប្រទេស ។ 

ទោះបីជាប្រទេសកម្ពុជា និងប្រជាជនយើង បានទទួលសេចក្តីសុខ ចម្រើនយ៉ាងនេះក្តី ក៏ក្រុមអគតិបក្សប្រឆាំងមួយចំនួន នៅតែប្រើនយោបាយទុច្ចរិត បំផ្លើស បំភ្លៃការពិត ដោយញុះញង់ឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល ជាក់ស្ដែងក្នុងដំណាក់កាលនៃជំងឺរាតត្បាតសកល កូវីដ១៩ សម្តេចនាយករដ្ឋមន្ត្រី បានខិតខំពុះពារគ្រប់រូបភាព ដោយធ្វើយ៉ាងណា ដើម្បីបានវ៉ាក់សាំងការពារជំងឺកូវីដ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានទាន់ពេលវេលា បានច្រើនដង ។

ប៉ុន្តែពួកអគតិទាំងនោះ មិនបានស្វាគមន៍ និងកិច្ចប្រឹងប្រែងរបស់សម្តេចតេជោទេ តែបែរជាចោទប្រកាន់មកលើប្រមុខរាជរដ្ឋាភិបាល ថាមានចេតនាអាក្រក់ ចង់សម្លាប់ប្រជាជនខ្លួនឯងទៅវិញ ។ បងប្អូនជនរួមជាតិ បានដឹង បានឃើញហើយថា ដោយសារប្រជាជនកម្ពុជាទទួលបានការចាក់វ៉ាក់សាំងការពារកូវីដនេះ បានច្រើនលើកច្រើនសាទើបប្រជាជនយើងចៀសផុតពីជ្រោះមរណនៃជំងឺកូវីដ ១៩ ។ 

សក្ខីភាពគ្រប់បែបយ៉ាង បានសបញ្ជាក់ឱ្យឃើញថា គ្រប់គោលនយោបាយ គ្រប់សកម្មភាពរបស់ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីតែផលប្រយោជន៍ប្រជាជន ដើម្បីថែរក្សាការពារ ស្ថិរភាព បូរណភាព ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍជាតិជានិរន្តរ៍ ។ 

នៅក្នុងអង្គពិធីនេះដែរ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ក៏បានលើកឡើង អំពីសម្មភាពបម្រើជាតិដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋសម្រាប់ពេលអនាគត ដែលត្រូវបានអង្គពិធីទាំងមូលទះដៃអបអរសាទរយ៉ាងកងរំពង ។

លើសពីនេះទៀត ឯកឧត្តមបណ្ដិត ក៏បានបន្តទៀតថា ទាំងនៅបច្ចុប្បន្ន ទាំងនៅអនាគត គណបក្សប្រជាជនកម្ពុជា នៅតែរក្សាគោលជំហរដដែល គឺបន្តបម្រើផលប្រយោជន៍ និងប្រជាជនជាចម្បងជានិច្ច ។ 

ហេតុនេះ ដើម្បីប្រជាជន និងប្រទេសជាតិ រក្សាបាននូវស្ថិរភាព បូរណភាពទឹកដី សន្តិភាព ឯករាជ្យភាព និងការអភិវឌ្ឍជានិរន្ត សូមបងប្អូនទាំងអស់បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីខាន ដើម្បីរក្សាភាពឈ្នះលើសលប់ ភ្លូកទឹកភ្លូកដីបន្តទៀត៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *