Breaking News

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន១០០គ្រួសារ

កណ្តាល៖ លោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល និងលោកប្រធានក្រុមប្រឹក្សាស្រុកនៅថ្ងៃពុធ ទី២០ ខែ តុលា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារស្រុក និងលោក លោកស្រីអជ្ញាធរឃុំ – ភូមិទាំង២១ នៃឃុំបែកចាន ចុះជួបសំណេះសំណាលនិង ចែកអំណោយជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតក្នុងឃុំបែកចានចំនួន១០០គ្រសារ ស្ថិតនៅបរិវេណវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ក្នុងឱកាសនោះដែរ លលោកអភិបាលស្រុកបានសាកសួរសុខទុក្ខ និងបានណែនាំប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្ន ហេីយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថាអំណោយដែលប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានរួមមាន៖

-អង្ករ២៥គីឡូ

-មី១កេស

-ទឹកស៊ីវអ៉ីវយួរ

-ទឹកត្រី១យួរ និងត្រីខ១យួរ៕ដោយ៖ សិរី នាគ

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *