Breaking News

ឥណ្ឌូណេស៊ី បានឈ្នះមេដាយមាស ជាផ្លូវការក្រោយយកឈ្នះ កម្ពុជា ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈកម្ពុជាបានត្រឹមមេដាយប្រាក់

ភ្នំពេញ៖ ឥណ្ឌូណេស៊ី បានឈ្នះមេដាយមាស ជាផ្លូវការក្រោយយកឈ្នះ កម្ពុជា ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ នៃវិញ្ញាសាបាល់ទះបុរស ក្នុងសាល នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

កម្ពុជាទទួលបានមេដាយប្រាក់ ហើយកម្ពុជាកសាងប្រវត្តិភាពជោគជ័យរបស់ខ្លួន ដែលបានឡើងដល់វគ្គផ្ដាច់ព្រាត់ជួបជាមួយនឹងឥណ្ឌូនេស៊ី ប្រវត្តិស៊ីហ្គេម ៣១ លើក កន្លងទៅ ទទួលបានមេដាយមាសចំនួន ១១ ជំនាន់ មានចំនួនភាពជោគជ័យច្រើនជាងគេ លើកីឡាបាល់ទះ អាស៊ីអាគ្នេយ៍ ។ ប៉ុន្តែកម្ពុជា ទោះជាបានមេដាយប្រាក់ ចាត់ទុកថា កម្ពុជាមានមោទនភាពជាតិបំផុត ឈានដល់ដំណាក់កាលនេះ។

សូមបញ្ជាក់ផងដែរថា, សម្រាប់ស៊ីហ្គេម 2023 កម្ពុជាជាម្ចាស់ផ្ទះ ឈរលំដាប់លេខរៀងទី ១ ដែលទទួលបានមេដាយ ច្រើនជាងគេ ក្នុងចំណោម ១១ ប្រទេស តំបន់អាស៊ីអាគ្នេយ៍ ៕SRN

 

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *