Breaking News

លិខិតឆ្លើយតបរបស់ នាយឧត្តមសេនីយ៍​ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំពោះការអំពាវនាវពី សម្តេចតេជោ ហ៊ុនសែន

ភ្នំពេញ៖ លិខិតឆ្លើយតបរបស់ នាយឧត្តមសេនីយ៍​ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំពោះការអំពាវនាវពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បងប្អូនទស្សនិកជន ក្រុមហ៊ុនឧបត្ថម្ភ និងបណ្ដាញផ្សព្វផ្សាយផ្សេងៗ ។

នាយឧត្តមសេនីយ៍ សៅសុខា បានបញ្ជាក់យ៉ាងដូច្នេះថា , ខ្ញុំបាទសូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ភក្ដីបំផុត និងសូមគោរពបងប្អូនទស្សនិកជនស្នេហាកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុនអ្នក ឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្តិបរទេសទាំងអស់ រួមនិងសេចក្តីថ្លែងការណ៍គាំទ្រអំពាវនាវឱ្យខ្ញុំបន្តតំណែងដឹក នាំកីឡាបាល់ទាត់កម្ពុជាពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមហ៊ុនអ្នកឧបត្ថម្ភ ។ ល ។ បន្ទាប់ពីខ្ញុំបាទ បានប្រកាសលាលែងតំណែង ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីរាត្រីថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣ ។

ខ្ញុំសូមគោរពទទួលយកនូវការអំពាវនាវពី សម្តេចអគ្គមហាសេនាបតីតេជោ និងបងប្អូនអ្នកនិយម ស្នេហាវិស័យកីឡាបាល់ទាត់ ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្ត ភក្តិបរទេសទាំងអស់ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៅតាមអាណត្តិ នៃការបោះឆ្នោតរបស់ខ្លួន ។

ដើម្បីឆ្លើយតបទៅ នឹងទំនុកចិត្តរបស់សម្ដេចតេជោ និងបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា – ខ្ញុំសូម ធ្វើការអំពាវនាវ ចំពោះក្លិប សមាគមជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករ ត្រូវបន្តធ្វើកំណែទម្រង់លើគ្រប់ផ្នែកដើម្បីភាពជឿនលឿនថ្មីសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា ដើម្បីសុខភាព មិត្តភាព និងកិត្តិយសជាតិតាមរយៈការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈអន្តរជាតិសម្រាប់អនាគតកាល ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *