Breaking News

កុមារា​ម្នាក់​ ស្លាប់​ ដោយសារ​ករណី “ ឆក់ខ្សែភ្លើង ” នៅមុខច្រកចូលផ្សារទំនើប អូឡាំព្យា

ភ្នំពេញ​៖​ កម្លាំងនគរបាលខណ្ឌ៧មករា​ បានចុះទៅត្រួតពិនិត្យទីតាំងផ្សារទំនើរអូឡាំព្យា​ ខណៈ​ដែល​កុមារា​ម្នាក់​ស្លាប់​ ដោយសារ​ករណី “ ឆក់ខ្សែភ្លើង ” នៅមុខច្រកចូលផ្សារ​ សង្ស័យ​ការធ្វេស​ប្រហែសនៃការរៀបប្រព័ន្ធខ្សែភ្លើងមិនល្អ​ ទើបបណ្ដាលឱ្យឆក់កុមារងគ្រោះ។

តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលខណ្ឌ៧មករា​ បានអោយដឹងថា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២៣នេះថា៖​ បច្ចុប្បន្ន​នៅព្រឹក​នេះ​ កម្លាំងជំនាញ​ខណ្ឌ​ បានសហការជាមួយ​កម្លាំង​នគរបាល​ផ្នែក​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​ បានចុះស្រាវជ្រាវ​និងត្រួត​ពិនិត្យ​មើល​នៅកន្លែងកើតហេតុ​ ដេីម្បី​បញ្ជាក់ពី​មូលហេតុ​​ថា​បណ្ដាលមកពីអ្វីឱ្យច្បាស់។

ចំពោះ​ករណី​ខាងលើ​នេះ​ បានកើតឡើង ​នៅវេលាម៉ោង ១៩​ និង០៨ នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅមុខច្រកចូលផ្សារអូឡាំព្យា ផ្លូវ១៨២ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សូមជម្រាបថា​ ពេល​កើត​ ហេតុ​ភ្លាមៗ​ កម្លាំង​នគរបាលបានចុះអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ​ ប៉ុន្តែ​ជា​អកុសល​កុមារងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​រង់ចាំមើល​ថា​ ករណី​សមត្ថកិច្ចជំនាញ​ អាចនឹងហៅ​ ឫក៏ឃាត់ខ្លួនម្ចាស់ទីតាំងដែលឬទេ​ ខណៈ​ក្រុមគ្រួសារជនរងគ្រោះ​ កំពុង​បាត់បង់​កូន​ជាទីស្រឡាញ់​របស់​ពួកគាត់​៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *