Breaking News

ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារ និងចូលរួមរំលែកមរណទុក្ខគោរពជូន ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ

ក្នុងនាមក្រុមការងារសម្របសម្រួល និងពិធីការ របស់ផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជា និង ក្នុងនាមខ្ញុំបាទផ្ទាល់ សូមសម្តែងនូវសមានទុក្ខវិយោគសោកសៅយ៉ាងក្រៃលែង ជូនចំពោះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងក្រុមគ្រួសារ ចំពោះដំណឹងដ៏ ក្រៀមក្រំនៃការបាត់បង់ លោក គឹម សួងមុនី ត្រូវជាបងប្រុសបង្កើត ជាទីគោរពស្រឡាញ់ ដោយបានទទួលមរណភាព នៅថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ លោក គឹម សួងមុនី គឺជាការបាត់បង់នូវស្វាមី ឳពុក និងបងប្រុសជាទីគោរពស្រឡាញ់ ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិ ដែលលោកបានខិតខំបំពេញការងារ និង ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។

ក្នុងឱកាសប្រកបដោយទុក្ខក្រៀមក្រំជាអនេកនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវសេចក្ដីសោកស្ដាយយ៉ាង ធំធេង ពោរពេញដោយក្តីស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកមរណទុក្ខនេះជាមួយក្រុមគ្រួសារសព ដោយ ក្តីសង្វេគជាពន់ពេក។

ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោក គឹម សួងមុនី សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវការរំលែកទុក្ខដ៏ក្រៀមកំ បំផុត អំពីយើងខ្ញុំ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *