Breaking News

សម្តេចតេជោ៖ មិនជឿថាមានការឈ្លានពានវប្បធម៌ទេ អ្វីដែលភ័យខ្លាចបំផុតគឺការទទួលយកវប្បធ៌មបរទេសដោយស្ម័គ្រចិត្ត​

​ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន ​បានលើកឡើងថា សម្តេចមិនជឿថាមានការឈ្លានពានវប្បធម៌ នោះទេ តែអ្វីដែលសម្តេចបារម្ភ និងត្រូវប្រុងប្រយ័ត្ននោះគឺការទទួលយកដោយស្ម័គ្រចិត្តនេះទើបជារឿងដែលត្រូវប្រុងប្រយ័ត្ន ។

សម្តេចតេជោ បានបង្ហាញថា ករណីជាក់ស្តែងនៅពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំងរយៈពេល៩០ឆ្នាំបារាំងមិនអាចប្តូរឲ្យប្រជាជនខ្មែរទទួលយកវប្បធម៌បារាំងនោះទេទាំងភាសា អក្សរសាស្ត្រ កម្ពុជានៅតែរក្សាបានដដែល មិនមានការផ្លាស់ប្តូរនោះឡើយ ។

«ខ្ញុំសុំស្នើឲ្យមានការប្រុងប្រយ័ត្នជាពិសេសបញ្ហាបដិមា រូបចម្លាក់ផ្សេងៗបើសិនជាធ្វើមិនត្រូវទេថ្ងៃក្រោយនឹងទៅជាអ្វី។យើងទទួលមរកតពីមុនមកយើងស្គាល់ទម្រង់ប៉ុន្តែឥឡូវនេះនាំគ្នាស្អីក៏ខ្មែរៗប៉ុន្តែវាមិនមែនជាទម្រង់ខ្មែររួចហើយថ្ងៃក្រោយវាក្លាយទៅជាខ្មែរដែរយើងថាខ្មែរចុះ។ប៉ុន្តែប្រ សិទ្ធនាមឲ្យច្បាស់ថាខ្មែរសម័យណាព្រោះមានសម័យរបស់វា… ត្រូវប្រយ័ត្នឲ្យមែនទែនភាពក្លាយ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ បានបន្តថា «ខ្ញុំអត់ជឿទេការឈ្លានពានខាងវប្បធម៌ខ្ញុំនៅតែអះអាងថាខ្ញុំមិនជឿ ថាមានការឈ្លានពានវប្បធម៌ព្រោះមិនអាចនឹងឈ្លានពានកើតទេ តែអ្វីដែលភ័យខ្លាចបំផុតគឺការទទួល យកដោយការស្ម័គ្រចិត្តនេះទើបជារឿងដែលត្រូវប្រុងប្រយ័ត្ន!»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈនិងចែកសញ្ញាបត្រដល់និស្សិតជិត១ពាន់នាក់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

ក្នុងគ្រានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏ជំរុញ​ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រសួងធម្មការនិងសាសនានិងគ្រប់ផ្នែកពាក់ព័ន្ធត្រូវរួមគ្នារក្សាឲ្យបាននូវទម្រង់ ដើមនៃវប្បធម៌ខ្មែររាល់ពេលកសាងឬរៀបចំសិល្បៈណាមួយត្រូវធ្វើឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតបញ្ជាក់ឲ្យបានច្បាស់លាស់នៃសម័យកាលសិល្បៈនីមួយៗដើម្បីចៀសវាង ការនាំឲ្យមានការយល់ច្រឡំដល់អ្នកជំនាន់ក្រោយ៕

Check Also

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការ និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយក្រុមជំនួយការផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *