Breaking News

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តពីបទលួចមានស្ថានទម្ងន់ទោស

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ​ ម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០២៣​នេះ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ខឹម សុខា ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ សុខា បញ្ញា បច្ចុប្បន្ន រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា កាលពីវេលាម៉ោង០៣និង៣០នាទី រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចស្រះត្រជាក់ចិត្ត ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ វ៉ា ពេញអាន ភេទប្រុស អាយុ២៨ឆ្នាំ បានធ្វើសកម្មភាពសុំម៉ូតូជនរងគ្រោះឈ្មោះ សុខា បញ្ញាជិ:ជាមួយ លុះពេលពេលជិ:មកដល់កន្លែងស្ងាត់ ជនសង្ស័យបានប្រើហិង្សាវ៉ៃទៅលើជនរងគ្រោះចំនួន០២ដៃ ចំផ្ទៃមុខ ហើយធ្វើសកម្មភាពយកម៉ូតូជិ:ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ប.មានជ័យ 1X-8310 ជិៈគេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ក្រាយពីទទួលបានពាក្យបណ្ដឹងពីឪពុកជនរងគ្រោះ លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង១០និង០០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ា ពេញអាន និងដកហូតម៉ូតូដែលជនសង្ស័យវ៉ៃយកពីជនរងគ្រោះ នៅចំណុចកាស៊ីណូ សែនផាលែស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រួចបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។នៅចំពោះមុខសមត្ថិច្ចជនសង្ស័យឈ្មោះ វ៉ា ពេញអាន បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះ យកម៉ូតូជិ:គេចខ្លួនបម្រុងយកទៅលក់ឬបញ្ចាំពិតប្រាកដមែន ដោយសាខ្លួនគ្មានលុយសម្រាប់ចាយវាយ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនជនសង្ស័យមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ ចំណែកវត្ថុតាងម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ ៕

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនតេជោ មិនមែនសំរាប់ប្រយោជន៍ដល់គ្រួសារខ្ញ៉ំទេ តែសំរាប់ផលប្រយោជន៍ជាតិ និងប្រជាជន

Leave a Reply

Your email address will not be published. Required fields are marked *