Breaking News

សម្តេចតេជោ នឹងបន្តគ្រប់គ្រងផ្នែកនយោបាយនៅកម្ពុជាដដែល បើទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តី ខណៈ ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាថ្មីម្តងទៀតថា បើទោះបីជាសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តី ក៏សម្តេចនៅតែបន្តគ្រប់គ្រងខាងផ្នែកនយោបាយនៅប្រទេសកម្ពុជាដដែល ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។

​ការថ្លែងយ៉ាងដូច្នេះរបស់សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន
នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ក្នុងគ្រានេះដែរ សម្តេចតេជោ ​ក៏បានលើកឡើងថា សម្តេចពេញចិត្តចំពោះការចាប់លេខរៀងគណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១៨ គឺជាលេខល្អ«មានហុងស៊ុយ»ហើយក៏ជាសញ្ញាងាយស្រួល​ចងចាំ​របស់បងប្អូនប្រជាពលរដ្ឋចំពោះការគូសសន្លឹកឆ្នោត។

សូមរំឭកថា លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន គឺជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត ក្រោយមានការជ្រើសតាំងចេញពីក្នុងជួរគណបក្សប្រជាជនកម្ពុជា៕

Check Also

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ

Leave a Reply

Your email address will not be published. Required fields are marked *