Breaking News

កម្លាំងនគរបាលរាជធានីភ្នំពេញ ជិត៣,០០០នាក់ បានត្រៀមផែនការរួចរាល់ ដើម្បីការពារព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមផែនការរួចរាល់ហើយ ក្នុងការការពារព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានឱ្យដឹងថា ផែនការដែលដាក់ចេញដោយ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានត្រៀមនូវកម្លាំងសរុបប្រហែលជាង ២៨០០នាក់ ក្នុងនោះបានបែងចែកកម្លាំងពាក់ព័ន្ធនានា ដើម្បីទទួលខុសត្រូវតាមតួនាទីភារកិច្ច។ ភារកិច្ចនេះក៏បានបញ្ជាក់យ៉ាងច្បាស់ក្នុងកិច្ចការការពារទីតាំងការប្រកួត ទីតាំងស្នាក់នៅ និងការការពារតាមតម្រាយផ្លូវ និងតាមកន្លែងកម្សាន្ត នានា ដែលគណៈប្រតិភូ និងអត្តពលិក ដែលមានបំណងទៅកាន់ទីកន្លែងទាំងនោះ។ ក្រៅពីនោះក្នុងផែនការការពារក៏មានការត្រៀមកម្លាំងអន្តរាគមន៍ពិសេស កម្លាំងបង្កា កម្លាំងពន្លត់អគ្គិភ័យ និងការរៀបចំសណ្តាប់ធ្នាប់ចរាចរ ជាពិសេសនៅថ្ងៃបិទ និងថ្ងៃបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលមានវត្តមានថ្នាក់ដឹកនាំកំពូលជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *