Breaking News

សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅថ្ងៃអង្គារ​ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះបានអញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានី​ភ្នំពេញ។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោងចក្រមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា រោងចក្រ សហគ្រាសទាំង១១ ដែលជួបសំណេះ សំណាលនឹងសម្តេចតេជោ ហ៊ុនសែន រួមមាន៖ រោងចក្រកាត់ដេរចំនួន៧, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៣ និងដេរស្បែកជើងចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងជប៉ុន។ល។

លោករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅរាជធានីភ្នំពេញចំនួន១៤ដងរួចមកហើយកាលពីឆ្នាំ២០១៧ និង២០១៨ ដោយមានកម្មករ កម្មការិនីចូលរួមជាង២១ម៉ឺននាក់»។

សូមជម្រាបថា នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ​ និយោ​ជិតជាង ៦៦ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន៧២៧ មានកម្មករនិយោជិត​សរុបជាង ៣៣ម៉ឺន ៨ពាន់នាក់៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *