Breaking News

ឯកឧត្តម លី វណ្ណារ៉ា បើកកិច្ចប្រជុំរកដំណោះស្រាយបញ្ហាទឹកលិច នឹងការខូចខាតក្នុងសាលាអនុវិទ្យាល័យ និងបឋមសិក្សាអង្គស្នួល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសៅរ៍ ២ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពើក ស្រុកអង្គស្នួល បានចាត់ឱ្យ ឯកឧត្តម លី វណ្ណារ៉ា ជាតំណាងក្នុងកិច្ចប្រជុំរកដំណោះ ស្រាយបញ្ហាទឹកលិច និងការខូចខាតក្នុងសាលាអនុវិទ្យាល័យ និងបឋមសិក្សាអង្គស្នួល ក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួម ឯកឧត្តម លី វណ្ណារ៉ា អនុប្រធានក្រុមការងារចុះជួយឃុំពើក លោកយន់ ប៊ុនឈឿន មេឃុំពើក លោក លោកស្រី ក្រុមប្រឹក្សាឃុំ លោក សរ ភារម្យ នាយកអនុវិទ្យាល័យ លោក ជា សួង នាយកសាលាបឋម ។

ដំណោះគឺចាក់សាបស៊ីម៉ង់លើកកម្ពស់បន្ថែម នៅក្នុងថ្នាក់រៀន ផ្លូវដើរចូលថ្នាក់រៀននឹងទីធ្លាមុខថ្នាក់ ដើម្បីឱ្យទាន់ការចូលរៀននាថ្ងៃទី១ខែវិច្អិកាខាងមុខនេះ។

បន្ទាប់ពីចប់អង្គប្រជុំ ឯកឧត្តម និងលោកមេឃុំរួមជាមួយក្រុមប្រឹក្សាឃុំបានចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែង និងបានចាត់ចែង ចាក់សាបលើកកម្ពស់ក្នុងថ្នាក់រៀននិងផ្លូវដើរ ព្រមទាំងចាក់ដី លើកកម្ពស់កន្លែងលិចទឹក ។

ដោយមានការចូលរួមឧបត្តម្ភ៖ឯកឧត្តម សែម សុវណ្ណនី នឹងលោក យន់ ប៊ុនឈឿន ជួយដី២០ឡាន ថវិការចូលរួមមួយចំនួនរបស់មាតា បិតាសិស្សការសរុបចំណាយនេះគឺនៅពេលបញ្ចប់ការសាងសង់នឹងចាក់ដីរួចរាល់ ៕ដោយ៖ សិរី នាគ

 

Check Also

អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យលោក Ruth ko ស្លាប់ ត្រូវបានតំណាងអយ្យការសម្រេចចោទពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ

Leave a Reply

Your email address will not be published. Required fields are marked *