កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានអ្នកដែលញុះញង់ឲ្យគេបំផ្លាញសន្លឹកឆ្នោតថា ច្បាប់បានចែងអំពីការជាប់គុកជាប់ច្រវាក់។ សម្តេចបានលេីកឡេីងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត២ម៉ឺន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅទី១៧ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចបានលេីកឡេីងយ៉ាងដូច្នេះថា៖ «អ្នកខាងក្នុងប្រយ័ត្នជាប់គុក អ្នកនៅខាងក្រៅប្រទេសចង់ដឹងទេ អ្នកប្រជុំសំឡេងរបស់អ្នកមានមកដល់ខ្ញុំ អ្នកឯងមានផែនការ។ ខ្ញុំគ្រាន់តែប្រាប់ថា ច្បាប់បានចែងមានទោស ហើយត្រូវផាកពិន័យ។ នៅពេលដែលអ្នកនិយាយកុំភ្លេចថា អ្នកណានៅមុខអ្នក ជួនកាលជាសមាជិករបស់អ្នក ប៉ុន្តែសំឡេងរបស់អ្នក គ្នារបស់ពួកអ្នកគេបញ្ចូនមកខ្ញុំ ដូច្នេះមិនរួចខ្លួនទេ »។
សម្តេចក៏បានបញ្ជាក់ថា នេះមិនមែនជាការគំរាមទេ ប៉ុន្តែជាការប្រាប់អំពីច្បាប់ អ្នកបង្កការអុកឡុក សកម្មភាពមិនប្រក្រតី ចិត្តសឿងសាកល្បងទៅ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យកម្មករ-កម្មការិនីអញ្ជើញទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជាការបញ្ចេញសិទ្ធិ៕