ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២ ០២១ អញ្ជើញទទួល អំណោយ ឧបត្ថម្ភពីអង្គការ UNICEF តាមរយៈលោក ជា យុ ទ្ធារុណប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងសហការី សម្រាប់យកទៅ ប្រើប្រាស់ ក្នុងការចូល រួមទប់ ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ និង គ្រោះទឹកជំនន់ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បាន ថ្លែងអំណរគុណចំពោះ អង្គការ UNICEF និងឯកឧត្តម បណ្ឌិត អ៊ុក រ៉ា ប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាន ចូលរួមឧបត្ថម្ភអំណោយសម្ភារៈ អនាម័ យសម្រាប់ ខេត្តយកទៅប្រើប្រាស់ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ នៅក្នុង ខេត្តហើយអំណោយទាំងនេះពិតជាមាន តម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកា លៈទេសៈនៃការរីករាលជំងឺកូវីដ១៩។
អំណោយដែលត្រូវផ្តលជូនរួមមាន:សាប៊ូម្សៅ ២ ៦២៥ កញ្ចប់,ស្បែកជើងវែងកៅស៊ូ ចំនួន ២០០ គូ, ស្រោមដៃ កៅស៊ូ ចំនួន៣៧៥ គូរ ,សាប៊ូដុំលាងសម្អាតដៃចំនួន ១២ ៥០០ដុំ ,សំឡីអ នាម័យ សម្រាប់ ស្ត្រីចំនួន ២៨ ២០០ បន្ទះ ,របាំងមុខចំនួន ៧០០ របាំង និងអៀមប្លាស្ទិកចំនួន ៥ ៧៥០ ផងដែរ៕