Breaking News

លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា ប្រកាសគាំទ្រចំពោះការ“ការធ្វើវិសោធន កម្មច្បាប់បោះឆ្នោត” ដែលមានសំឡេងគាំទ្រចំនួន១១១សំឡេង

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា បានសរសេរនៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបញ្ជាក់ថា៖ “ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលបាន និងកំពុងរស់នៅក្នុងសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋខ្ញុំសូម ប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់ បោះឆ្នោតនេះ ដើម្បីចូលរួមលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិប តេយ្យ សេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ”។

សម័យប្រជុំថ្ងៃទី២៣ ខែមិថុនានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនានា ដែលរួមមានច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុម ប្រឹក្សាខណ្ឌ ដើម្បីកែទម្រង់បទប្បញ្ញត្តិមួយចំនួនពាក់ព័ន្ធលក្ខខណ្ឌចំពោះប្រជា ពលរដ្ឋខ្មែរ ដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ដែលច្បាប់វិសោធនកម្មនេះធ្វើឡើងស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មបនុញ្ញ ដែលបានចែងថា ” បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់”។

រដ្ឋសភា បានអនុម័ត្តលើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតដោយមានសំឡេងអនុម័តចំនួន១១១សំឡេង។
នៅលើផេកហ្វេសប៊ុកដដែល លោក ហ៊ុន ម៉ានី បានសរសេរបញ្ជាក់ទៀតថា៖ “បើទោះបីជា ខ្ញុំត្រូវអវត្តមានពីអង្គប្រជុំដោយមានធុរៈចាំបាច់ ខ្ញុំបានតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត នូវដំណើរការនៃការពិភាក្សា នៃសេចក្តីព្រាងច្បាប់មួយនេះ។

ការធ្វើវិសោធនកម្មនាពេលនេះ គឺជាការបញ្ជាក់ឡើងវិញនូវការទទួលខុសត្រូវ និងគុណសម្បត្តិ ដែលបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវមាន សម្រាប់បង្ហាញពីការជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ នៃប្រទេសរបស់ខ្លួន ដោយមិនបានដកហូត ឬរឹតបន្តឹងសិទ្ធិជាមូលដ្ឋានណា មួយឡើយ។ ផ្ទុយមកវិញ វិសោធនកម្មនាពេលនេះ ជាការបង្កើនទំនុកចិត្តកាន់តែខ្ពស់ ពីសំណាក់ប្រជា ពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ចំពោះបេក្ខភាព ដែលឈរ ឈ្មោះជាតំណាងរបស់ខ្លួន”។

លោក ហ៊ុន ម៉ានី បន្ថែមថា ការធ្វើវិសោធនកម្មនេះ ក៏នឹងចូលរួមចំណែកក្នុងការធានាភាពរលូន និងការជឿទុកចិត្តបាន នៃដំណើរការបោះឆ្នោត និងក៏ដូចជាការឆ្លុះ បញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីភាពចាស់ទុំរបស់កម្ពុជា ជានីតិរដ្ឋ៕

Check Also

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការ និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយក្រុមជំនួយការផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *