Breaking News

លោកជំទាវ ញ៉ែម មរកត ធ្វើសកម្មភាពសង្គមជាច្រើន និងទទួលបានការគោរព ស្រឡាញ់ កោតសរសើរពីមហាជននោះ ទទួលបានព្រះរាជក្រិត្យតម្លើងឋានៈនិងតែងតាំងជា « រដ្ឋលេខាធិការ »

ភ្នំពេញ៖ លោកជំទាវ ញ៉ែម មរកត ជាថ្នាក់ដឹកនាំស្ត្រីនៅក្នុងក្រសួងកិច្ចការនារី ចំនួន៤អាណត្តិមកហើយ រួមជាមួយបទពិសោធន៍ការងារ២៩ឆ្នាំ ជាស្ត្រីដែលមានស្នាដៃ និងមានទំនាក់ទំនងល្អនៅក្នុងសង្គម ក្រៅពីការងារស្នូលគឺ លោកជំទាវ ញ៉ែម មរកត ទទួលខុសត្រូវមើលថែក្មេងតូចកំព្រាពិការភ្នែក និងជាអាណាព្យាបាលជនមានពិការភាពភ្នែកនិងកាយសម្បទាចំនួន ៧០០នាក់ក្នុងបន្ទុក។

ក្នុងវិស័យកីឡាលោកជំទាវគឺជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិក និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជាដែលបានចូលជាសមាជិកភាពសហព័ន្ធកីឡារាំអាស៊ី និងចូលជាសមាជិកភាពសហព័ន្ធកីឡារាំពិភពលោក និងជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡារាំក្នុងព្រឹត្តការណ៍ស៊ីហ្គេមកន្លងមក។ 

ក្រៅពីនេះលោកជំទាវក៍បានចូលរួមយ៉ាងសកម្មក្នុងវិស័យពិការភាព សហគ្រិនស្ត្រី ក្រុមផលិតនៅតាមសហគមន៍ជួយលើកកំពស់ផលិតផលខ្មែរ។ល។  អ្វីដែលគួរកត់សំគាល់ ថ្មីៗកន្លងមកនេះជនពិការភ្នែកមួយក្រុមមកពីសមាគម លោកជំទាវបានចូលរួមប្រកួតក្នុងអាស៊ានប៉ារ៉ាហ្គេមទទួលមេដាយប្រាក់៣ សំរិទ្ធ៧គ្រឿងគួរជាទីមោទនៈ ។

ដោយសារការយកចិត្តទុកដាក់ជួយសម្របសម្រួលដោះស្រាយបញ្ហាជូនបងប្អូនដែលជួបការលំបាកពិសេសស្ត្រីរងអំពើហឹង្សា ជនពិការឈឺ វះកាត់ សម្រាលកូន។ល។ មិនថាគេពឹងពាក់យប់ឬថ្ងៃគឺលោកជំទាវតែងជួយសម្របសម្រួលជូនដោយមិនរើសអើង តាមរយៈសកម្មភាពសង្គមជាច្រើនលោកជំទាវទទួលបានការគោរព ស្រឡាញ់រាប់អាន កោតសរសើរពីមហាជន និងបងប្អូនតារាសិល្បៈករជាច្រើននៅក្នុងសង្គម៕SRN

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *