Breaking News

​មន្ត្រី​ជំនាញ​សាធារណការ​​រាជធានីភ្នំពេញ បានអះអាងថា ភ្លៀងធ្លាក់ខ្លាំង លិចលង់នៅខណ្ឌចំនួន៤កណ្តាលក្រុង

​ ភ្នំពេញ៖ មន្ត្រីជំនាញ​សាធារណការ​​រាជធានីភ្នំពេញ​បានឱ្យដឹងថា​ ភ្លៀងធ្លាក់ខ្លាំងនៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានកម្ពស់រហូតដល់ ១៥៣មម (វាស់នៅស្ថានីយបឹងត្របែក) ដែលជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឱ្យទឹកលិចលង់នៅខណ្ឌចំនួនកណ្តាលក្រុងរួមមាន៖

ទី១. ខណ្ឌសែនសុខ

ទី២. ខណ្ឌមានជ័យ

ទី៣. ខណ្ឌច្បារអំពៅ

ទី៤. ពោធិ៍សែនជ័យ ។

ជាមួយនឹងប្រសិទ្ឋិភាពនៃកំណើន ៣ដង នៃការបូមទឹកថ្មីនៃស្ថានីយបូមទឹកទាំង ១៤កន្លែង ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលឹក កម្មករ នៃមន្ទីរសាធារណការរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង ១៤ ទឹកបាននិងកំពុងស្រកយ៉ាងលឿន ។

សូមប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមក្នុងកាយសំរាមស្ទះទឹកនៅមុខចម្រុឹងអណ្តូងលូស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួន៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *