ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃ សៅរិ៍ ០៦រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ចាន់ សុភា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និងជាប្រធានក្រុមការងារគណបក្ស ភូមិថ្មី និងលោក លោកស្រី បានចុះតាមខ្នងផ្ទះបង្រៀនគូសសន្លឹកឆ្នោត ចែកខិតប័ណ្ណ នៅក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង វត្តមានចូលរួមជាង៣០នាក់ បានចុះជួបប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ។
សូមបញ្ជាក់ថា ខ្លឹមសារនៃការឃោសនា
-បង្ហាញពីគោលនយោបាយគណបក្សក្នុងការកសាង អភិវឌ្ឍន៍មាតុភូមិ ឆ្នាំ (២០២៣-២០២៨)
-សមិទ្ធផលនានា
-ការបង្រៀនគូសសន្លឹកឆ្នោត
-ឯកសារសម្រាប់ទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
សូមបញ្ជាក់ថាមានកត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ:
១) គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ។
២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ ។
៣) គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជានយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។ នេះជាការលើឡើងរបស់ ឥស្សរជន របស់គណបក្សប្រជាជនកម្ពុជា ៕ដោយ៖ សិរី នាគ