Breaking News

សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សាឃាត់ខ្លួនម្ចាស់ទីតាំង៣នាក់និងរំដោះនារីរងគ្រោះបាន៣នាក់

ភ្នំពេញ៖​ សមត្ថកិច្ចនគរបាលនៃការិយាល័យជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះត្រួតពិនិត្យ ទីតាំងម៉ាស្សាកោសជប់មួយកន្លែងឃាត់ខ្លួនម្ចាស់ផ្ទះនិងក្មួយចំនួន៣នាក់ ហេីយបានរំដោះនារីរងគ្រោះចំនួន៣នាក់ ផងដែរ។

ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅហាងម៉ាស្សាយីហោ​
ណារី ម៉ាស្សា ស្ថិតនៅបុរីញូវថោន ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា​ ក្នុងរង្វង់ប្រតិបត្តិការនិងត្រួតពិនិត្យទីតាំងខាងលេីកម្លាំងសមត្ថកិច្ចបានរកឃេីញស្រោមអនាម័យមួយចំនួនដោយសង្ស័យទីតាំងខាងលេីបង្កប់សេវាកម្មផ្លូវភេទ។

បច្ចុប្បន្ន​ទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកម្ចាស់ទីតាំងរួមទាំងនារីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅការិយាល័យដេីម្បីសាកសួរបន្ត៕

Check Also

ឃាត់ខ្លួនប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការចាប់រំលោភកូនសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *