ខេត្តប៉ៃលិន៖ នេះបើយោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងបានឱ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥:២០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន/អូរតាវ៉ៅ បានចុះល្បាតក្នុងភូមិសាស្រ្តរហូតដល់ចំណុចផ្លូវវាងក្រុង ស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏ប្រទះឃេីញក្មេងទំនេីងមួយក្រុមកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូលេីផ្លូវសាធារណៈ និងឃាត់យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ វឿន សាវ៉េត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាស្គូពី ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1KC-5894(ជាអ្នកថតសកម្មភាពបង្ហោះម៉ូតូ)។
២-ឈ្មោះ ឈិន សុជា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២០ ពាក់ផ្លាកលេខបាត់ដំបង1AK-5443(អ្នកបង្ហោះម៉ូតូ)។
៣-ឈ្មោះ ពេជ្រ ម៉េងហួង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង(ជាអ្នកបិទគូទខាងក្រោយ)។
៤-ឈ្មោះ អ៊ុន ប៊ុនធឿន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1KC-5894(អ្នកបង្ហោះម៉ូតូ)។
៥-ឈ្មោះ រុន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង(ជាអ្នកបិទគូទខាងក្រោយ)។
សមត្ថកិច្ចជំនាញក្រុងបានបន្តថា ក្រោយពីជំនាញធ្វើការសាកសួរក្រុមក្មេងទំនើងទាំង៥នាក់ បានឆ្លើយសារភាពថាខ្លួន ពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូលេីផ្លូវសាធារណៈ និងបានថតវីដេអូទុកមេីលពិតប្រាកដមែន។
ករណីខាងលើនេះ ម៉ូតូត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដកហូតរក្សាទុកជាបណ្តោះអាសន្ន និងអញ្ជើញអាណាព្យាបាលក្មេងទំនើងទាំង៥នាក់ មកធានាយកកូនទៅអប់រំណែនាំនៅផ្ទះបន្ថែមទៀត៕