Breaking News

ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សសម្រេច​បាន២៥%

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលតភ្ជាប់ពីមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ បានសម្រេចការសាងសង់២៥%ហើយ​ ដែលតាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីមន្ទីរសាធារណៈការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២កក្កដា នេះ។

បើតាមមន្ទីរសាធារណៈការរាជធានីភ្នំពេញ គម្រោងនេះជាស្ពានអាកាសកម្ពស់២ជាន់ ដែលនឹងសម្រួលលំហូរចរាចរ​លើដងមហាវិថី ព្រះមុនីវង្ស មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ (ផ្លុវ២៧១) និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិ តេជោ។

គួររំលឹកថា គម្រោងស្ពាន​អាកាស​នេះ ​បាន​ធ្វើពីធីក្រុង​ពាលី​បញ្ចុះ​បឋម​សិលាសុំ​ម្ចាស់​ទឹក​ម្ចាស់​ដីកាលពី​រសៀល​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០២២ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ រួម​ជាមួយ​​មន្ត្រីអាជ្ញា​ធរ​ដែនដី ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ២០២២ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មី​នេះ​ផង​ដែរ។

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ​គ្រោង​ចំណាយ​ថវិកា​ចំនួន ៣៦.៧៧៥.០០០ ដុល្លារ​អាមេរិក ប្រើប្រាស់​រយៈពេល​សាងសង់៣៦ខែ ទទួលសាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *