ភ្នំពេញ៖ មានគណនី ហ្វេសប៊ុកផេក មួយ ឈ្មោះ (គាំទ្រ គណបក្ស ប្រជាជន ដើម្បីប្រជាជន) បានបង្ហោះរូបថត កងការពារ ឬ(អង្គរក្ស័) អមតាមរថយន្ត សេរីទំនើប ម៉ាករ៉សរ៉យ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BL 1717 ដែលបង្ហាញ សកម្មភាពច្រង៉េងច្រង៉ាង ជាមួយកាយវិការមិនសមរម្យ មកលើបុរសអ្នកដំណើរម្នាក់ ដែលកំពុងធ្វើដំណើរ ស្របទិសគ្នាលើដងផ្លូវជាតិលេខ២ ម្តុំចាក់អង្រែ។
គណនីដដែលនេះ បានសំណេរបង្ហោះ ដែលមានខ្លឹមសារ ដូច្នេះថា: មុននេះបន្តិច ខ្ញុំបានឃើញហេតុការមួយដែលកើតឡើងនៅលើផ្លូវចាក់អង្រែក្រោម ដែលមានអង្គរក្សពីរម៉ូតូ មានគ្នាបួននាក់ដែលបានជិះតាមឡានម៉ាក Roll Royce ពណ៌ខ្មៅ ដែលមានអង្គក្ស ចរឹកដូចជាជនពាល ពួកបាតផ្សារ បានធាក់ម៉ូតូបងប្រុសម្នាក់ ដែលបានជិះនៅលើគន្លងផ្លូវស្តាំរបស់គាត ហើយបុរសពីរនាក់ ដែលមានកាន់វិទ្យុទាក់ទង បានព្យាយាមជិះទៅគៀរគាត់ នៅខាងមុខ តែដោយសារ ជិះវ៉ាជែងមិនបាន ដោយសារគាត់នៅពីរមុខ ហើយជែងមិនផុត ព្រោះគាត់ជិះយឺត ហើយក៌បានធាក់គាត់ពីក្រោយ និងចុះមករករឿង រកវ៉ៃគាត់គាត់ ហើយនិយាយថាជិះហ្នឹងមានមើលឡានគេទេ ?
ខ្ញូំចង់សួរថាឡានមេគាត់ហ្នឹងជាឡានក្បួនឬផ្លូវហ្នឹងធ្វើសំរាប់តែពួកគាតជិះទេ? បើយើងចង់លឿនតាមមេកើយទេ យើងជិះទៅជិតគាត់ហើយប្រាប់គាត់ទៅថាបងខ្ញុំសុំទៅមុនមួយ ដើម្បីតាមឡានមេ នេះជាសុជីវធម៌ និងការគោរពអ្នកដ៏ទេ មិនមែនចរឹកពាលន ជិះគៀចូលទៅគន្លងផ្លូវគេហើយ ធាក់ម៉ូតូអោយជៀសផ្លូវ ហើយរករឿងរកវ៉ៃគេនោះទេ។ ដូច្នេះនសូមអជ្ញាធរមានសមត្ថកិច្ច ជួយមើលនិងចំណាំផង និងសូមផ្តាំអស់លោកមួយចំនួន ដែលមានអងរក្សរត់តាមឡាន ជួយមើលនិងបង្រៀនកូនចៅ អោយមានសិលធម៌ ក្នុងការបើកបរផង ព្រោះផ្លូវសាធារណះទេ ។ សូមអរគុណ។
ប្រភព : ពីហ្វេសប៊ុក