ខេត្តត្បូងឃ្មុំ៖ ប្រធាន និងអនុប្រធាន រួមទាំងសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ ទទួលបន្ទុកលើការងារយុវជន សហការជាមួយប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំវាលម្លូរជាច្រើនរយនាក់ បានបន្តដង្ហែក្បួនយុទ្ធនាកាឃោសនាបោះឆ្នោត នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងភូមិទាំង៨នៃឃុំវាលម្លូរ ស្រុកពញាក្រែក នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ប្រធាន និងអនុប្រធាន រួមទាំងសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ ទទួលបន្ទុកលើការងារយុវជនពញាក្រែក ខេត្តត្បូងឃ្មុំ បានចុះជួបជាលក្ខណ:ប្រមូលផ្តុំ និងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិទាំង៨និងឃោសនាពីរបៀបគូសសន្លឹកឆ្នោត ដោយគូសធីកនៅលើលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។
ប្រធាន អនុប្រធាន រួមទាំងសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ ទទួលបន្ទុកលើការងារយុវជនពញាក្រែកសហការជាមួយប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំវាលម្លូរ
និង សមាជិកគណអចិន្រ្តៃយ៍គណបក្សឃុំ និងប្រធានសាខាបក្សភូមិ បានចុះផ្សព្វ ផ្សាយគោលនយោបាយរបស់គណបក្ស និងបានឃោសនាប្រជាពលរដ្ឋអោយគូសសន្លឹកឆ្នោត បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងជម្រុញប្រជាពលរដ្ផអោយទៅបោះឆ្នោតជូនគណបក្ស និងចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយ តាមបណ្តាភូមិទាំង៨និងបន្ត ផ្សព្វផ្សាយគោលនយោបាយគណបក្ស បានចំនួន១១១ សន្លឹក ៕SRN