Breaking News

មានសន្តិភាព មានការអភិវឌ្ឍន៍ ប្រជាពលរដ្ឋរស់នៅសុខសាន្ត ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុនសែន

ភ្នំពេញ៖ មានសន្តិភាព ទើបមានការអភិវឌ្ឍ, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យប្រទេសជាតិរីកចម្រើន បាន រលត់ភ្លើងសង្គ្រាម ការពារសន្តិភាព បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខណ្ឌទូទាំងប្រទេសដោយគ្មានឈប់ឈរ។

សូមឈ្វេងយល់ពីសមិទ្ធផលស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖

– ប្រវែងស្ពានសរុប៖ ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា ២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ)
– ទទឹងស្ពាន៖ ១៧ម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
– ចំណុចបញ្ចប់៖ ច្រកព្រំដែន ប៉ោយប៉ែត-ថៃ
– បើកការដ្ឋានសាងសង់៖ ២០/មីនា/២០១៧
– បញ្ចប់ការសាងសង់៖ ១៥/មករា/២០១៩
– រយៈពេលសាងសង់៖ ២១ខែ
– ទំហំទឹកប្រាក់គម្រោង៖ ប្រមាណ ៦៧០លានបាត (ស្មើនឹងប្រមាណជាង ១៩លានដុល្លារអាមេរិក)
– សាងសង់ដោយ៖ កងវិស្វកម្ម នៃកងទ័ពភូមិន្ទ ព្រះរាជាណាចក្រថៃ
– ត្រួតពិនិត្យដោយ៖ នាយកដ្ឋានហាយវ៉េ (DOH) របស់ក្រសួងដឹកជញ្ជូនថៃ។

សមិទ្ធផលនេះ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity)។

សូមបញ្ជក់ផងដែរថាបច្ចុប្បន្ននេះ កម្ពុជាកំពុងសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិ ស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ ទៅកាន់ផ្លូវជាតិលេខ៥ និងសម្រេចវឌ្ឍនភាពការងារបានជាង ៨៥% ហើយ៕SRN

Check Also

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការ និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយក្រុមជំនួយការផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *